​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ បញ្ជាក់​ពី​តួនាទី​នាំមុខ​របស់​អាស៊ាន ឆ្នាំ​២០២០

308
ចែករម្លែក

ប្រភពៈ​បរទេស​
​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម លោក Pham Quang Vinh បាន​ចែករំលែក​ការវាយតម្លៃ ចំពោះ​សារសំខាន់​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ នាពេលខាងមុខ ក៏ដូចជា​ពិនិត្យឡើងវិញ​នូវ​ការខិតខំ​ប្រឹង ប្រែង​គួរឱ្យកត់សម្គាល់​របស់​ប្រធាន​អាស៊ាន​ឆ្នាំ ២០២០ ក្នុង​រយៈពេល​កន្លងមក​។​

​អតីត​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​វៀតណាម លោក Pham Quang Vinh


​លោក Pham Quang Vinh បាន​ចែករំលែក​ថា​ក្នុង​បរិបទ​នៃ​ការវិវឌ្ឍ​ដ៏​ស្មុគស្មាញ​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត កូ​វីដ​១៩ (Covid-19) ការរៀបចំ​នៃ​កិច្ចប្រជុំ កំពូល​អាស៊ាន​លើក​ទី ៣៦ មាន​តួនាទី​និង​សារសំខាន់​ខ្លាំងណាស់​សម្រាប់ នាបច្ចុប្បន្ន​និង​ទាំង​អនាគត​ជា​យូរអង្វែង​របស់​អាស៊ាន​ផងដែរ​។​
​ទី​១. កិច្ចប្រជុំ​នេះ នឹងត្រូវ​ដោះស្រាយ​បញ្ហា​បន្ទាន់​បំផុត​របស់​អាស៊ាន​ដូចជា​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ នឹង​ក្រឡេកមើល​កិច្ចព្រមព្រៀង​អាស៊ាន​ដែលមាន​ស្រាប់​ស្តីពី​ការការពារ​ជំងឺ​រាតត្បាត ដូចជា​ការសម្របសម្រួល​ព័ត៌មាន ការគ្រប់គ្រង​ជំងឺ​រាតត្បាត​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​លើ​សេវាកម្ម​ចាំបាច់ ថ្នាំ​ថ្នាំសង្កូវ​និង​សម្ភារៈ​ឧបករណ៍​វេជ្ជសាស្ត្រ​ជាដើម​។​
​ទី​២. កិច្ចប្រជុំ​កំពូល​នេះ​នឹងត្រូវ​ផ្តោតលើ​អាទិភាព​រយៈពេល​វែងរ​បស់​អាស៊ាន​ជាពិសេស​អាទិភាព​ទាំង​៥​ដែល​បានកំណត់​សម្រាប់​ឆ្នាំ​២០២០ រួមមាន​ការកសាង​សហគមន៍​អាស៊ាន​ការតភ្ជាប់​តំបន់​និង​ការទប់ស្កាត់​នឹង​បញ្ហា​ប្រឈម​ការពង្រីក​ទំនាក់ទំនង​ជាមួយ​ដៃគូ លើកកម្ពស់​តួនាទី​ស្នូល និង​ការអនុវត្ត​របស់​អាស៊ាន​ជាដើម​។​
​ទី​៣. កិច្ចប្រជុំ​កំពូល​លើក​ទី ៣៦ ត្រូវបាន​ធ្វើឡើង​ដោយ​បន្ត​បង្ហាញ​គំនិត​ផ្តួចផ្តើម​និង​ការទទួលខុសត្រូវ​រប​ស់​វៀតណាម កែសម្រួល​និង​អនុម័ត​ពាក្យសុំ​តាម​អន​ឡាញ​ដើម្បី​អាស៊ាន​មិន​ត្រឹមតែ​រក្សា​សកម្មភាព​របស់ខ្លួន​ប៉ុណ្ណោះ​ទេ​។​
​ទី​ចុងក្រោយ​គឺ​បញ្ហា​សមុទ្រ​ខាងកើត​ក៏​នឹងត្រូវ​លើក​យកមក​ពិភាក្សា​នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី ៣៦ ផងដែរ​។ សមុទ្រ​ខាងកើត គឺជា​រឿង​ដែល​ទាក់ទង​នឹង​សន្តិភាព​សន្តិសុខ​និង​ការអភិវឌ្ឍ​ក្នុង​តំបន់​រួម មាន​អាស៊ីអាគ្នេយ៍ អាស៊ី – ប៉ាស៊ីហ្វិក​ក៏ដូចជា​ពិភពលោក​ជាទូទៅ​ផងដែរ​។​


 កិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ បានទាក់ទាញចំណាប់អារម្មណ៍របស់បណ្តាញសារព័ត៌មានអន្តរជាតិ


​ជាទូទៅ​វៀតណាម​បាន​ប្តូរ​ទៅ​ការប្រជុំ​តាម​អន​ឡាញ​ដើម្បី​ធានាឱ្យមាន​បណ្តាញ​ចែករំលែក​ព័ត៌មាន​និង​សម្របសម្រួល គ្នា​ក្នុងចំណោម​បណ្តា​ប្រទេស​អាស៊ាន​ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ដ៏​ស្មុគស្មាញ​។​ចំណុច​នេះ​ទំនងជា លើកដំបូង ដែល​អាស៊ាន​បាន​ជួបគ្នា​តាម​ប្រព័ន្ធ​វីដេអូ​ជាប្រចាំ​ជាច្រើន​យ៉ាងនេះ​។ នេះ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អាស៊ាន​រក្សា​ព័ត៌មាន​និង​ការសម្របសម្រួល​គ្នា​បាន​យ៉ាង​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើការ​សម្រេចចិត្ត​សំខាន់ៗ​ជាច្រើន​ទៀត​នៅក្នុង​តំបន់​ទាំង​កិច្ចសហប្រតិបត្តិការ​ជាទូទៅ​និង​ក្នុង​ការបង្ការ​ទប់ស្កាត់​នឹង​ការរីក​រាលដាល​ជំងឺឆ្លង​ជាពិសេស​ទៀតផង​។ វៀតណាម មិន​ត្រឹមតែ​ដោះស្រាយ​បានល្អ​នូវ​ការបង្ការ​ការរីក​រាល​ដាល​នៃ​ជំងឺ​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ក៏​ជា “​គំរូ​មួយ​” ដូច​ប្រទេស​នានា​ដែល​ធ្លាប់បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​ការជួយឧបត្ថម្ភ​ទៅវិញទៅមក​ក្នុង​គ្រាអាសន្ន​និង​ពិបាក​បំផុត​ផងដែរ​។​
​ម្យ៉ាងវិញទៀត​នៅក្នុង​ដំណើរការ​នៃ​ការរៀបចំ​ត្រៀម​ទទួលយក​តួនាទី​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៦ វៀតណាម​មាន​យន្តការ​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ​យ៉ាង​លឿន​ក៏ដូចជា​ឯកភាពគ្នា​លើ​អាទិភាព​និង​ការយកចិត្តទុកដាក់រ​បស់​អាស៊ាន​ផងដែរ​។​
​វា​ជា​ផែនទី​បង្ហាញផ្លូវ​សហគមន៍​ទូលំទូលាយ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​និង​តួនាទី ស្នូល​របស់​អាស៊ាន​នៅក្នុង​តំបន់​។ ដូច្នេះ​ក្នុងនាម​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ ២០២០ ទោះបី​មាន​ការរីក​រាលដាល​យ៉ាងខ្លាំង ក៏ដោយ​វៀតណាម​មិន​ត្រឹមតែ​កំណត់​គោលដៅ​របស់ខ្លួន​ក្នុងការ​ការពារ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​ពី​តួនាទី​រួម​របស់ខ្លួន​ក្នុងការ​សម្របសម្រួល​ក៏ ដូចជា​លើកកម្ពស់​របៀបវារៈ និង សកម្មភាព​របស់​អាស៊ាន ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សហគមន៍​អាស៊ាន​ដ៏​រឹងមាំ និង​ពង្រីក​ឋានៈ​របស់ខ្លួន​នៅក្នុង តំបន់​និង​អន្តរជាតិ​ផងដែរ​៕សរន
(​ប្រភពព័ត៌មាន​: baoquocte.vn)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ