ចំ​ហ៊ុយ​ត្រី​តុកកែ​ក្លិន​ល្ងរ​

3378
ចែករម្លែក

+ គ្រឿងផ្សំ​
– ត្រី​តុកកែ ៨០០​ក្រាម​
– ដើម​ខ្ទឹម​ធំ ៦០​ក្រាម​
– ម្ទេសដៃនាង​ធំ ២៥​ក្រាម​
– ស្លឹក​ដើម​ខ្ទឹម​ធំ ២៥​ក្រាម​
– ជី​វ៉ាន់ស៊ុយ ៥​ក្រាម​
– ខ្ញី ១០​ក្រាម​
– កន្សែង​ក្រដាស់ ៥​សន្លឹក​

+ គ្រឿងផ្សំ​A
– អំបិល ១/៨​ស្លាបព្រា​កាហ្វេ​
– ស្ករស ១/៨​ស្លាបព្រា​កាហ្វេ​
– ម្សៅ​ស៊ុប​ខ្នរ ១/៨​ស្លាបព្រា​កាហ្វេ​
– ស្រាស ១/៨s​ស្លាបព្រា​កាហ្វេ​

+ គ្រឿងផ្សំ​B
– ទឹកស៊ីអ៊ីវ ៣​ស្លាបព្រា​កាហ្វេ​
– ប្រេងឆា ២​ស្លាបព្រា​បាយ​
– ប្រេងល្ងរ ២​ស្លាបព្រា​បាយ​
– ស្កសរ ១​ស្លាបព្រា​កាហ្វេ​

+​វិធី​ធ្វើ​
– ត្រី​តឹកកែ​បន្ទាប់ពី​វះ​យក​គ្រឿងក្នុង​លាង​ទឹក​រួច យក​កន្សែង​ក្រដាសផ្ដិត​ទឹក​ចេញ បន្ទាប់មក​ឆូត សាច់​ត្រី​បន្តិច​ទើប​យក​ត្រី​ទៅ​ប្រឡាក់​ជាមួយ​គ្រឿងផ្សំ​A​ទុក​ដោយឡែក​សិន ។​
– ដើម​ខ្ទឹម​ធំ និង​ម្ទេស​ឆូត​ជា​សរសៃ រួច​ដាក់​ត្រាំ​ទឹក​រយៈពេល​១០​នាទី ។ ចំណែក​ស្លឹក​ដើម​ខ្ទឹម​ធំ ហាន់​ជា​កង់ៗ​ប្រវែង​៥​សង់ទីម៉ែត្រ ជី​វ៉ាន់ស៊ុយ​កាត់​ឬ​ស​ចេញ និង​ខ្ញី​ហាន់​ជា​បន្ទះៗ​រួច​ដាក់​ដោយ ឡែក​ពីគ្នា ។​
– យក​ចាន​តំរៀប​ស្លឹក​ដើម​ខ្ទឹម​ធំ និង​ខ្ញី​ហើយ​ដាក់​ត្រី​ពីលើ បន្ទាប់មក​ដាក់​ចំ​ហ៊ុយ​រយៈពេល ២០​ទៅ ៣០​នាទី (​បន្ទាប់ពី​ទឹក​ពុះ​) ។​
– យក​គ្រឿងផ្សំ​B លាយ​ចូលគ្នា​អោយ​សព្វ​ទុក​មួយអន្លើ ។​
– បន្ទាប់ពី​ត្រី​ឆ្អិន​ល្អ​ហើយ លើក​ត្រី​ដាក់​ចាន​មួយទៀត ហើយ​ស្រូបទឹក​គ្រឿងផ្សំ​B ពីលើ ទើប​ដាក់​ដើម​ខ្ទឹម​ធំ ម្ទេស​ដែល​បាន​ឆូត​រួច​នោះ និង​ជី​វ៉ាន់ស៊ុយ​ពីលើ ទុក​ជាការ​ស្រេច ៕ ប្រភព​: khmom.com​

ទីតាំងផ្សាយពាណិជ្ជកម្ម