៥៧ថ្ងៃ: ផាកពិន័យ យានយន្តជិត ៨ម៉ឺនគ្រឿង

168
ចែករម្លែក
រូបឯកសារ

 ដោយៈ មុនី រ័ត្ន/ភ្នំពេញៈ នៅក្នុងការការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល៥៧ថ្ងៃ គិត ចាប់ពី ថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបប្រមាណ ជិត ៧ម៉ឺន គ្រឿង។ ចំណែកគ្រោះថ្នាក់ចរាចរណ៍រយៈ ពេល ៥៧ថ្ងៃ បានបណ្តាលឲ្យមនុស្សចំនួន ២២៨នាក់ បាន ស្លាប់ និងរងរបួសចំនួន ជាង៧០០នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាន នគរបាលជាតិ

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់រស្មីកម្ពុជាថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល៥៧ថ្ងៃ គិតពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ៧៨៤១៣គ្រឿង ក្នុងនោះម៉ូតូមានចំនួន៥៧៣៥៩គ្រឿង និងរថយន្តមានចំនួន ២១០៥៤គ្រឿង ក្នុងនោះរថយន្តតូចចំនួន ១៨២១២គ្រឿងនិងរថយន្តធំចំនួន ២៨៤២គ្រឿង។

សម្រាប់ការអនុវត្តការរឹតបន្តឹងការច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃទី២៦ ខែមិថុនា សមត្ថកិច្ចត្រួតពិនិត្យនិងផាកពិន័យយានយន្តចំនួន ១៤៦១គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១០៨៥គ្រឿង និងរថយន្តមានចំនួន ៣៧៦គ្រឿង ក្នុងនោះរថយន្តតូចចំនួន ៣២៦គ្រឿង និងរថយន្តធំចំនួន ៥០គ្រឿង។

បទល្មើសភាគច្រើនសម្រាប់ម៉ូតូ គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះស្រវឹង អត់ស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។ សម្រាប់រថយន្តភាគច្រើន គឺល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ខ្សែក្រវ៉ាត់ លើសចំណុះ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ។

អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍ រយៈ៥៧ថ្ងៃ ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនា កើតឡើង ៤១៩លើក ស្លាប់ចំនួន២២៨នាក់ របួសចំនួន ៧១០នាក់ ក្នុងនោះរបួសធ្ងន់ ៤០៧នាក់ ។ សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៦ ខែមិថុនាកើតឡើង ៥លើក ស្លាប់ ៤នាក់ និងរបួស ៧នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៤នាក់។

ទាក់ទងការអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការរិតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមិនដកថយទេ ប៉ុន្តែបញ្ហាសំខាន់ត្រង់ថា មន្ត្រីអនុវត្តច្បាប់ គឺត្រូវប្រកាន់ភ្ជាប់នូវសីលធម៌ វិជ្ជាជីវៈសុភាពរាបសារ ទន់ភ្លន់ ម៉ឹងម៉ាត់ មិនមែនបានឱកាសឆេកឆេរយកលុយពីប្រជាពលរដ្ឋ គឺមិនបានទេ៕sen

រូបឯកសាត