អ្នកគ្រូ​ចិត្តល្អ​សង្គ្រោះ​ជីវិត​កាំប្រមា​កំព្រា​

162
ចែករម្លែក

​រូបភាព​គួរឱ្យ​គ្នាន់គ្នេរ​ទាំងនេះ​បង្ហាញ​ពី​ទិដ្ឋភាព​កូន​កាំប្រមា​កំព្រា ៤​ក្បាល​ដែល​កំពុង​ទទួល បានការ​មើលថែ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​អ្នកគ្រូ​ចិត្តល្អ​ដោយ​គាត់​បញ្ចុក​ចំណី​ពួកវា ដោយ​ដៃ​ផ្ទាល់​រាល់ ៣ ម៉ោង​ម្ដង​រហូតដល់​ពួកវា​មាន​សុខភាព​រឹងមាំ​គួរឱ្យ​ស្ញើ​ច​សរសើរ​។
​ ​
​អ្នកស្រី អែន​នី ផា​វីត (Annie Parfitt) វ័យ ៥២​ឆ្នាំ​បានឱ្យ​ចំណី​កាំប្រមា​ទាំងនេះ​ដោយ​យកចិត្ត ទុកដាក់​បំផុត​ចាប់តាំងពី​ពួកវា​ត្រូវបាន​ជួយសង្គ្រោះ​អំឡុង​បម្រាម​មិនឱ្យ​ចេញពីផ្ទះ ដើម្បី​ទប់ ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូ​វីដ​-១៩​។​
​ ​
​ស្ត្រី​ជា​គ្រូបង្រៀន​រូបនេះ មាន​និស្ស័យ​ស្រលាញ់​ចូលចិត្ត​សត្វ​កាំប្រមា​តាំងពី​តូច​មកម្ល៉េះ ហើយ​ពេលនេះ​គាត់​មានឱកាស​បាន​មើលថែ​ពួកវា​ដែល​ដាក់​ក្នុង​ទ្រង់​នៅផ្ទះ​របស់គាត់​នៅ​ប្រ៊ី​ស្កូ​ម (Brimscombe) ស្ថិតក្នុង​តំបន់​ក្លូ​ស្ទ័​រ​សៀ (Gloucestershire) ប្រទេស​អង់គ្លេស​។ មាន រហស្សនាម​ថា Hedgehog Whisperer (​អ្នកចេះ​ស្ដាប់​ភាសា​កាំប្រមា​) អ្នកស្រី អែន​នី ផា​វីត បាន​មើលថែ​កាំប្រមា​ទាំងនេះ​អស់​រយៈពេល​ប្រមាណ ២ ខែ​មកហើយ​។​
​ ​
​សូមបញ្ជាក់ថា ស្ត្រី​រូបនេះ​បាន​បង្កើត​ជម្រក​សង្គ្រោះ​សត្វ​កាំប្រមា​ដែលមាន​ឈ្មោះថា Help A Hedgehog កាលពី ១២ ឆ្នាំមុន បន្ទាប់ពី​គាត់​ប្រារព្ធ​ខួបកំណើត​ឈានចូល​វ័យ ៤០ ឆ្នាំក្រោយ ឮដំណឹង​ថា សត្វ​កាំប្រមា​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​សត្វ​ជិត​ផុត​ពូជ​។​
​ ​
Help A Hedgehog បាន​ពង្រីក​ខ្លួន​រហូតដល់ ៣ សាខា​នៅ​ទូទាំងប្រទេស​អង់គ្លេស​ហើយ​ពេល នេះ​អ្នកស្រី​កំពុង​រៃអង្គាស​មូលនិធិ​ដើម្បី​ប្រមូលប្រាក់​សាងសង់​ជម្រក​ធំ​មួយ​នៅ​សួនច្បារ​ក្រោយ​ផ្ទះ​របស់គាត់ ដើម្បីឱ្យ​គាត់​អាចជួយ​សង្គ្រោះ​សត្វ​បាន​កាន់តែច្រើន​៕ ប្រែ​សម្រួលៈ ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ