ចៀស​, ជាស​, ជម្រើស​, ទទួលទាន​, ទទាក់ទទាម​, សំយោគ​, ស្និទ្ធ​, ស្និត​, សិទ្ធិ​, ស៊ុមគ្រលុំ

207
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ចៀស ( កិ​. ) គេចចេញ​, ដើរ​វាង​, ថយ​ចេញ​, ដើរ​ងាក​បែរ​មិន​ឲ្យ​ប៉ះទង្គិច​គ្នា : ចូរ​ចៀស​ចេញ​ឲ្យ ឆ្ងាយ​ទៅ !; ផ្លូវ​នេះ​តូចចង្អៀត​ណាស់ រកតែ​ចៀស​គ្នា​មិន​រួច ។

ជាស ( ន​. ) ឈ្មោះ​សត្វ​មួយ​ប្រភេទ សន្ដាន​បង្កួយ មាន​រន្ធ​នៅក្នុង​ដី : អ្នកស្រុក​ខ្លះ​បរិភោគ​វា ជា​អាហារ ។

ជម្រើស ជំ​-​រើស ( ន​. ) របស់​ដែល​បាន​ស្រាល់ជ្រើស​, វត្ថុ​ដែល​បាន​រើស​រួចហើយ ។ អស់ជម្រើស គុ​. ដែល​សល់​អំពី​គេ​ជ្រើសរើស​ហើយ​, ដែល​អន់ : របស់​អស់ជម្រើស​, មនុស្ស​អស់ជម្រើស ។

ទទួលទាន ( កិ​. ) បរិភោគ (​ពាក្យ​គោរព​, ពាក្យ​គួរសម​សម្រាប់​អ្នកតូច​និយាយ​ទៅរក​អ្នកធំ ឬ​អ្នក​ស្មើគ្នា​ទៅវិញទៅមក​ក៏​ប្រើ​បាន​) : អញ្ជើញ​ពីសា​ចុះ ខ្ញុំ​ទទួលទាន​រួចហើយ ។ ដំណើរ រកស៊ី​ចិញ្ចឹមជីវិត ក៏​ហៅថា រក​ទទួលទាន បានដែរ (​ដោយ​ប្រើ​សម្ដី​គួរសម​) : ខ្ញុំបាទ​ក្នុងឆ្នាំនេះ រក​ទទួលទាន​ហាក់ដូចជា​កាក់កប​ជាង​ឆ្នាំទៅ ។ បើ​ថ្លែង​ពី​ដំណើរ​បរិភោគ ឬ​រកស៊ី​របស់ខ្លួន​ទូល ក្សត្រ​ត្រូវ​ថា ទទួលព្រះរាជទាន ។

ទទាក់ទទាម ( កិ​. ឬ កិ​. វិ​. ) ទាក់ៗ ទើសៗ វីមវាម​ញឹកញយ : គិតគូរ​ទូទាត់​គ្នា​ឲ្យ​ជ្រះស្រឡះ ទៅ កុំ​ឲ្យ​ទទាក់ទទាម​តទៅទៀត ។ ប្រើ​ជា គុ​. ក៏មាន : ដំណើរ​ទទាក់ទទាម ។

សំយោគ ស័ង​-​យោក សំ​. បា​. ( ន​. ) ការប្រកប​; ការ​ផ្សំ​; ការរួបរួម​; ការទាក់ទង​ជាមួយ​; ការ​នៅ​រួមគ្នា​; ការពាក់ព័ន្ធ​; សមាគម​ដ៏​ស្និទ្ធជិត ។ ព​. វ​. អក្សរ​តម្រួត​គ្នា​, ដូចជា ក្ក​, ក្ខ​, គ្គ​, គ្ឃ​; ច្ច​, ច្ឆ​, ជ្ជ​, ជ្ឈ​, ញ្ញ ជាដើម (​ហៅ អក្សរ​សំយោគ​) ។ សំយោគវិធាន​,–​ពិ​ធាន ឬ​–​វិធី (​ស័ង​-​យោ​គៈ​–) បែប​តម្រួត​អក្សរ ។ សូត្រ​សំយោគ សូត្រ​សង្កត់​អក្សរ​តួ​ដើម​ដែលមាន​អក្សរ​តម្រួត​នៅ​ខាងចុង ឲ្យ​ធ្ងន់​, ដូចជា ត​ស្ស (​ត័ស​-​សៈ​) ។

ស្និទ្ធ ( គុ​. ) (​រួមគ្នា​ម្ខាង​មួយ​តួ​; ស្និ​គ្ធ​; សិនិទ្ធ​) ដែលជា​ទីស្រឡាញ់​, ជាទី​ពេញចិត្ត​; ស្អិត​; ខាប់​; ឆ្ងាញ់​; ល្អ​; ល្អិតល្អ (​ម​. ព​. សិនិទ្ធ ផង​) ។ ខ្មែរ​ប្រើ​ជា កិ​. , កិ​. វិ​. ឬ គុ​. ស្រឡាញ់​ស៊ប់​, ស្រឡាញ់ អស់ពី​ចិត្ត​, ស៊ប់ចិត្ត​ឥត​រង្កៀស​, ទុកចិត្ត​ស៊ប់​; ជិតដិត​, ទំនុក​ទុកចិត្ត​, ឥត​រង្កៀស : ខ្ញុំ​មិនសូវ​ស្និទ្ធ នឹង​គេ​ទេ​; បរិភោគ​ស្និទ្ធ​; មនុស្ស​ស្និទ្ធ​នឹង​គ្នា​, មិត្រ​ស្និទ្ធ ។ ជិតស្លុង : ឈើ​សាច់​ស្និទ្ធ​; ដៃ​ជាង​នេះ បញ្ចុះដំណាប់​ស្និទ្ធ​ល្អ​ណាស់ ។ ស្និទ្ធជិត ជិតដិត​ណាស់​; ជិតស្លុង ឥតមាន​ស្នាម ។ ស្និទ្ធស្នាល (​ម​. ព​. ស្នាល​) ។ ស្និទ្ធស្នេហ៍ ឬ ស្នេហ៍ស្និទ្ធ ជាទី​ស្រឡាញ់​ស៊ប់​ជាប់ចិត្ត (​ព​. កា​.) ។ ស្និទ្ធស្នេហា ស្នេហា​ស៊ប់ចិត្ត​, ស្នេហ៍ស្និទ្ធ ។​ល​។

ស្និត ( ន​. ) ប្រជុំ​ឬ​សំណុំ​ផ្លែ​ចេក​ដែល​នៅជាប់​នឹង​ស្ទង​ឬ​ដែល​ពន្លះ​ចេញពី​ស្ទង​មក​មិន​ឲ្យ របេះ​ដាច់ពីគ្នា : ស្និតចេក ឬ ចេក​មួយ​ស្និត ។ ( ន​. ) ក្រាស​មួយ​ប្រភេទ​មាន​ធ្មេញ​ទាំងពីរ ខាង​ល្អិត​ញឹក​ជិត សម្រាប់​សិត​ឲ្យ​ដោយ​ចៃ​ឬ​សិតសក់​ស្ងូ​ត​ឲ្យ​រាប​ជិត ។

សិទ្ធិ ( ន​. ) សេចក្ដីសម្រេច​; សេចក្ដីសម្រេច​ផល ឬ​ផល​សម្រេច​, ការសម្រេច​ប្រយោជន៍​; ការ​ដាច់ស្រេច​; ការ​សមប្រកប​, ការ​សម​តាម​បំណង​; សេចក្ដីសុខ​; សេចក្ដី​ស​ម្រើ​ន​; សេចក្ដី ស័ក្ដិសិទ្ធិ​; សេចក្ដី​ខ្លាំងពូកែ​; សេចក្ដី​សម្បូណ៌​; សេចក្ដី សម្រេច​តាម​អំណាចច្បាប់​; អំណាច​, សេចក្ដី​អង់អាច​; មុខ​ការដែល​ត្រូវ​សម្រេច​លើ​ខ្លួន (​ម​. ព​. សិទ្ធ ផង​) ។ បើ​រៀង​ភ្ជាប់​ពី​ខាង ដើម​សព្ទ​ដទៃ អ​. ថ​. សិត​-​ធិ​, ដូចជា សិទ្ធិករ ដែល​ធ្វើ​ឲ្យ​សម្រេច​, ដែល​ឲ្យ​សម្រេច​ផល ប្រយោជន៍ ។​

ស៊ុមគ្រលុំ ( កិ​. ) សមគំនិត​គ្នា​បិទបាំង​លាក់​ទោស​ឬ អំពើអាក្រក់ : ស៊ុមគ្រលុំ​ជាមួយគ្នា​មិន ឲ្យ​គេ​ដឹង ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ