ឆា​ក្ដៅ​គ្រឿងក្នុង​មាន់​

271
ចែករម្លែក

+ គ្រឿងផ្សំ​
– គ្រឿងក្នុង​មាន់ ៤​ខាំ​
– រំដេង ១​មើម​
– ម្ទេស​ក្រៀម ១៥​គ្រាប់​
– ខ្ទឹមក្រហម ៤​មើម​
– គល់​ស្លឹកគ្រៃ ២​គល់
– ស្លឹក​ក្រូច​៥​សន្លឹក​
– ទឹកស៊ីអ៊ីវ ២​ស្លាបព្រា​បាយ​
– ប្រេងខ្យង ២​ស្លាបព្រា​បាយ​

+ វិធី​ធ្វើ​
– កាត់​រំដេង​ជា​ដុំ​តូចៗ កាត់​ខ្ទឹមក្រហម​ជា​ដុំៗ រួច​បុក​ជាមួយ ម្ទេស​ក្រៀម​ឲ្យ​ម៉ត់ រួច​ដាក់​ប្រេងឆា​ក្នុង​ខ្ទះ​ឲ្យ​ក្ដៅ​បន្តិច​សឹម​ដាក់​គ្រឿង បុក​ចូល​ឆា​ត្រឡប់​ឲ្យ​ឈ្ងុយ​រួច​ដាក់​គ្រឿង ក្នុង​មាន់​ចូល និង​ដាក់​ទឹក​បន្តិច បន្ទាប់មក​ដាក់​ទឹកស៊ីអ៊ីវ ប្រេងខ្យង​ចូល​ឆា​វា​ឲ្យ​រីង​ទឹក​បន្តិច​រួច​ដាក់​គល់​ស្លឹកគ្រៃ ហាន់​ប​ញ្ឈិ​តៗ​ប្រវែង​១​ថ្នាំ​ដៃ និង​ស្លឹក​ក្រូច​ចូល គ្រប​ទុក​ឲ្យ​ឆ្អិន​បន្តិច​សឹម​ឆា​ឲ្យ​ស្ងួត​ទឹក​បន្តិច រួច​ជាការ​ស្រេច ៕ ប្រភព: POILUANG Cooking

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ