សាកសព​៣០​ត្រូវបាន​រក​ឃើញ​គេ​បោះចោល​នៅ​រដ្ឋ​២​នៃ​ប្រទេស​ម៉ិក​ស៊ិក​

222
ចែករម្លែក

​អំពើ​ឧក្រិដ្ឋកម្ម​នៅ​ប្រទេស​ម៉ិក​ស៊ិក​បាន​កើត​ឡើង​ជា​អំពើ​ហិង្សា​ដ៏​ខ្លាំងក្លា​កាលពី​ថ្ងៃ​សុក្រ​ទី​២៦​មិថុនា​នៅពេល​ប៉ូលិស​នៅ​រដ្ឋ​Zacatecas ភាគ​ខាងជើង​នៃ​ប្រទេស​នេះ បាន​រាយការណ៍​ថា​បាន​រកឃើញ​​សាកសព​១៤ នាក់​ដែល​ត្រូវបាន​គេ​បោះចោល​នៅ​ក្បែរផ្លូវ​នៅ​ជិត​ទីក្រុង​Fresnillo ខណៈ​ដែល​ក្រុម​ជនប្រដាប់អាវុធ​បាន​បាញ់រះ​ទៅលើ​រថពាសដែក​មួយ​គ្រឿង​ដែល​ដឹក​មេ​ប៉ូលិស​នៃ​ទីក្រុង​ម៉ិចស៊ីកូ​ស៊ី​ធី​។

​សេចក្តីរាយការណ៍​អំពី​ការ​រក​ឃើញ​សាកសព​នេះ​កើតឡើង​ស្របពេល​ដែល​ក្រុម​ជនប្រដាប់អាវុធ​ជាង​២០​នាក់​បាន​ស្ទាក់​វាយប្រហារ​ដោយ​បាញ់​និង​ចោល​គ្រាប់បែក​ទៅលើ​រថយន្ត​របស់​លោក García Harfuch មេ​ប៉ូលិស​ទីក្រុង​ម៉ិចស៊ីកូ​ស៊ី​ធី ដោយ​បណ្តាល​ឱ្យ​លោក​ត្រូវ​របួស​និង​សន្តិសុខ​របស់​លោក​ចំនួន​២​នាក់​បាន​ស្លាប់ ។​

​កាលពី​ពេលមុន​នេះ ប៉ូលិស​នៅ​រដ្ឋ​Sinaloa បាន​និយាយថា ពួកគេ​បាន​រកឃើញ​សាកសព​៧​នាក់​នៅក្នុង​រថយន្ត​មួយ​នៅ​ទីក្រុង​Culiacán ។ នៅ​តំបន់​ក្បែរ​នោះ​ដែរ ប៉ូលិស​បាន​រកឃើញ​សាកសព​៩​នាក់​​ថែម​ទៀត ហើយ​រថយន្ត​មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​២​គ្រឿង​ត្រូវបាន​រកឃើញ​នៅក្បែរ​នោះ​ដែរ​។ មាន​ការបាញ់ប្រហារ​ជា​បន្តបន្ទាប់​នៅ​ទីនោះ​ផង​ដែរ​កាលពី​ថ្ងៃ​ពុធ​។​

​រដ្ឋ​Sinaloa ជា​កន្លែង​លាក់ខ្លួន​និង​ការជួញដូរ​គ្រឿងញៀនរ​បស់​ក្រុម​Sinaloa ដែល​ជា​ពួក​ជួញដូរ​គ្រឿងញៀន ហើយ​មនុស្ស​ដែល​ស្លាប់​ទាំងនោះ​ទំនងជា​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រយុទ្ធ​គ្នា​នៃ​ក្រុម​អ្នក​ជួញ​​ដូរ​គ្រឿងញៀន​ផ្សេងទៀត​ជាមួយ​ក្រុម​Sinaloa នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ប៉ូលិស​ទៅ​ដល់​កន្លែងកើតហេតុ​ជា​ទី​ដែល​កងសន្តិសុខ​ត្រូវបាន​បាញ់ប្រហារ​ដោយ​ក្រុម​ជន​ប្រដាប់អាវុធ​នៅ​ង​ទីក្រុង​ម៉ិចស៊ីកូ​ស៊ី​ធី កាលពី​ថ្ងៃ​សុក្រ​