អាជីវកម្មខ្នាតតូច១០លានកន្លែង នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បាន​ការ​គាំទ្រពីវីសាលើការលើកស្ទួយ វិស័យអាជីវកម្ម

194
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ ក្រុមហ៊ុន Visa (NYSE: V)នៅថ្ងៃ២៧មិថុនា បានប្រកាសពី ការប្តេជ្ញាចិត្តក្នុងការគាំទ្រអាជីវកម្មខ្នាតតូចចំនួន ១០លានកន្លែងនៅទូទាំងតំបន់ អាស៊ី ប៉ាស៊ីហ្វិកក្នុងការត្រឡប់មកធ្វើអាជីវកម្មឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់នៃការរីក រាលដាលពីជំងឺរាតត្បាត​ COVID-19។ ក្រុមហ៊ុន Visa កំពុងណែនាំកម្មវិធី ព្រមទាំង ផ្តល់នូវដំណោះស្រាយជាច្រើនដើម្បីជួយសហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បី ជំរុញការលក់ប្រកបដោយប្រសិទ្ធភាពតាមរយៈការទទួលយកការទូទាត់តាមបែបឌីជី ថល ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការទូទាត់ដោយមិនប្រើសាច់ប្រាក់សុទ្ធ ទាំងតាមប្រព័ន្ធអ៊ីនធើណេត និងនៅក្នុងហាងលក់ទំនិញនានា។

ជាមួយគ្នានេះVisaក៏បានបង្កើតវិទ្យាស្ថានពង្រឹងវិស័យសេដ្ឋកិច្ចVisa (VEEI) ដែល ផ្តោត លើបញ្ហាសេដ្ឋកិច្ច និងសង្គម រួមទាំងបញ្ហាដែលសហគ្រាសធុនតូចនិង មធ្យម កំពុងប្រឈមជាមួយផល់ប៉ះពាល់នៃមេរោគរាតត្បាតព្រមទាំងការបញ្ឈប់ការរើសអើង ជាតិសាសន៍ និងគម្លាតនៃយេនឌ័រ ។

ការគាំទ្រអាជីវកម្មចំនួន១០លានកន្លែងគឺជាផ្នែកមួយនៃកម្មវិធីទូទាំងពិភពលោក របស់ ក្រុមហ៊ុន Visa ដែលផ្ដល់ការគាំទ្រដល់អាជីវកម្មខ្នាតតូចសរុប ចំនួន៥០លាន កន្លែង នៅជុំវិញពិភពលោក។អាជីវកម្មខ្នាតតូច ដើរតួយ៉ាងសំខាន់ក្នុងការជួយសហគមន៍ឱ្យ ដំណើរការឡើងវិញព្រោះថាអាជីវកម្មនេះបានផ្ដល់ការងារជាងពាក់កណ្តាលនៃការងារសរុបនៅជុំវិញពិភពលោកហើយស្ថិតក្នុងចំណោមអាជីវកម្មដែលងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេពីជំងឺរាតត្បាត។ នៅអាស៊ីប៉ាស៊ីហ្វិក សហគ្រាសធុនតូចនិង មធ្យម មានច្រើនជាង៩០ភាគរយ នៃអាជីវកម្មទាំងអស់ ហើយចំនួន ៥០ភាគរយគឺ ជាការងារ ដែលប្រើកម្លាំងពលកម្ម។

ក្រៅពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ជំងឺCOVID-19 កំពុងជួយជំរុញឲ្យមានការប្រើប្រាស់ តាមរយៈប្រព័ន្ធឌីជីថលហើយប្រជាជនចាប់ផ្តើមស្វែងរកមធ្យោបាយថ្មីៗក្នុងការទូទាត់ដោយមិនចាំបាច់ប៉ះពាល់ផ្ទាល់​ជាមួយម៉ាស៊ីនគិតប្រាក់រហូតធ្វើឲ្យមានកើនឡើងនៃ ការទិញទំនិញតាមប្រព័ន្ធអ៊ីនធើណិត(eCommerce)ដោយសារតែមិនអាច ចាកចេញ ពីផ្ទះ អតិថិជនជ្រើសរើសការបញ្ជាទិញ តាមរយៈប្រព័ន្ធអ៊ីនធឺណេតជំនួសឲ្យការចេញ ទៅទិញនៅហាងនានាវិញ។នៅតំបន់អាស៊ីប៉ាស៊ីហ្វិកអតិថិជន៤១ភាគរយបានធ្វើ ប្រតិ បត្តិការទិញទំនិញតាមរយៈប្រព័ន្ធអ៊ីនធឺណេតចំនួន ៥ដងឬញឹកញាប់ជាងនេះ ក្នុងរយៈ ពេល៣ខែចុងក្រោយ។អតិថិជនចំនួនបីភាគបួននៅក្នុងតំបន់បាននិយាយថា ពួកគេនឹង បន្តតប្រើប្រាស់ការទូទាត់តាមរយៈឌីជីថលជំនួសឱ្យការត្រលប់ទៅប្រើប្រាស់សាច់ប្រាក់សុទ្ធវិញ បើទោះបីជាមានការថយចុះនៃការរីករាលដាល​នៃជំងឺរាតត្បាត​នៅជុំវិញ​ពិភព​លោកក៏ដោយ។

លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «ពាណិជ្ជកម្មនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកបានធ្វើការកែប្រែ ទៅកាន់ការទូទាត់តាមបែបឌីជីថលនៅក្នុងកំឡុងពេលការរីករាលដាលនៃជម្ងឺCOVID-19ព្រោះអតិថិជនព្យាយាមស្វែងរកមធ្យោ​បា​យ​ទូទាត់ ដែលមានសុវត្ថិភាព និងមិនប៉ះ​ដោយផ្ទាល់ ដោយធ្វើការបញ្ជាទិញទំនិញដែលចាំបាច់តាមរយៈប្រព័ន្ធអ៊ិនធឺណេត” ។ លោកបន្តថា៖ «តួនាទី និងបទពិសោធន៍របស់ក្រុមហ៊ុនVisa ក្នុងវិស័យទូទាត់​អាចជួយ​ផ្តល់​នូវមធ្យោបាយដើម្បីឲ្យសហគ្រាសធុនតូចនិងមធ្យមសម្របខ្លួនទៅនឹងវិធី​សាស្ត្រ​ថ្មីៗ​ដើម្បីគ្រប់​គ្រង និងធ្វើឲ្យអាជីវកម្មរបស់ពួកគេមានការរីកលូតលាស់​នៅក្នុងវិស័យ​ឌីជីថល ក្នុងដំណាក់កាលងើបឡើងវិញ។

ដើម្បីជួយដល់អាជីវកម្មខ្នាតតូច Visa កំពុងផ្តោតលើយុទ្ធសាស្ត្រចំនួនបួន ដើម្បី​ជំរុញ​ពាណិជ្ជកម្មតាមបែបឌីជីថលនិងកំណើនសេដ្ឋកិច្ច ដោយមានផែនការបន្តបង្កើត​ផលិត​ផល និងសេវាកម្មនានា។យុទ្ធសាស្ត្រទាំងនោះរួមមាន

ពង្រឹងអាជីវកម្មតាមបែបឌីជីថលជាជំហ៊ានដំបូង៖ ក្រុម​ហ៊ុន Visa បានបង្កើត​មជ្ឈ​មណ្ឌលធនធានតាមប្រព័ន្ធអ៊ីនធឺណេត ដែលឥឡូវមាន​នៅជាង២០ប្រទេស​ដែលជួយ​ផ្តល់នូវព័ត៌មានអំពីវិធីចាប់ផ្តើម​ការដំណើរការនិង​ការ​ពង្រីក​អាជីវកម្មខ្នាត​តូចតាមរយៈ​ប្រព័ន្ធឌីជីថល។ ក្រុម​ហ៊ុន Visa កំពុងតែចាប់ដៃ​គូ​ជាមួយក្រុមហ៊ុនដែល​ឈានមុខ​ផ្នែក​ពាណិជ្ជកម្មតាមប្រព័ន្ធអីនធឺណេតដូចជា Shopify និង Boutir ដើម្បីជួយអាជីវកម្មក្នុង​ស្រុក អាចប្រកបអាជីវកម្មតាម​រយៈប្រព័ន្ធ​អ៊ីនធឺណេតបានផងដែរ។Visaនឹងបន្តពង្រីក​ភាពជាដៃគូ​ជាសកលរបស់​ខ្លួន​ជាមួយIFund Women ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក​ដោយ​ផ្តល់នូវជំនួយនិងការ​បណ្តុះ​បណ្តាលតាមរយៈប្រព័ន្ធឌីជីថលទៅដល់អាជីវកម្ម​មខ្នាតតូចដែលគ្រប់គ្រង់ដោយ​ស្ត្រី​នៅក្នុងប្រទេសឥណ្ឌា។ជំរុញការលើកទឹកចិត្តដល់ការទូទាត់តាមរយៈប្រព័ន្ធឌីជីថល៖ ការដាក់​ឲ្យមាន​បច្ចេកវិទ្យាទូទាត់ដោយ​មិនប៉ះពាល់ដោយផ្ទាល់ ពិតជាមានសារៈសំខាន់​ក្នុងការធ្វើឱ្យ​ពាណិជ្ជកម្មមានដំណើរការលឿន និងមានសុវត្ថិភាពជាងមុន។ ក្រុមហ៊ុន Visa កំពុង​ធ្វើការណែនាំអំពីការទូទាត់តាមរយៈប្រព័ន្ធឌីជីថលដែលមានតំលៃសមរម្យ រួមទាំង​មធ្យោបាយទូទាត់ផ្សេងទៀតដែលមិនត្រូវការប្រព័ន្ធទូរទាត់ប្រាក់នៅកន្លែងលក់ ដោយ​អាចប្រើទូរស័ព្ទចល័តរបស់អាជីវករ ទៅជាម៉ាស៊ីនទូទាត់ជំនួសបានថែមទៀតផង។ Visa និងដៃគូពាណិ្ជកម្មរបស់យើងបានដាក់ឲ្យប្រើប្រាស់ ការទូទាត់ដោយយកកាត ដាក់ពីលើទូរស័ព្ទដើម្បីទូទាត់ (tap to phone solutions) នៅប្រទេសម៉ាឡេស៊ី  រួម​ជាមួយទីផ្សារដ៏ទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិកដូចជា  ប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា តៃវ៉ាន់ និង វៀតណាម។ ក្រុមហ៊ុន Visa កំពុងគាំទ្រសហគ្រាសធុនតូច និង​មធ្យម ក្នុងការទូទាត់ប្រាក់តាមបែបឌីជីថល ពីសហគ្រាសមួយទៅសហគ្រាស​មួយ​ថែម​ទៀតផង។ យោងតាមរយៈការទូទាត់តាមបែបឌីជីថលដោយការប្រើប្រាស់ Visa កាត សម្រាប់អាជីវកម្ម សហគ្រាសធុនតូចនិងមធ្យម អាចទទួលបាននូវ​អត្ថប្រយោជន៍​ខ្ពស់ ក្នុងការគ្រប់គ្រងដើមទុនដើម្បីធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុន Visaបានរៀបចំការផ្តល់ជូនដៃគូពិសេសសម្រាប់សហគ្រាសធុនតូចនិងមធ្យម ដែល​ប្រើ​ប្រាស់Visaកាតសម្រាប់អាជីវកម្មដែលអាចចូល​ទៅកាន់ទម្រង់គណនេយ្យ​ដោយ​ប្រើប្រព័ន្ធអ៊ីនធឺណេត (Cloud) និងវគ្គសិក្សាស្តីពីការធ្វើទីផ្សារតាមរយៈ​ប្រព័ន្ធឌីជី​ថល​ផងដែរ។

ជំរុញការលើកទឺកចិត្តដល់ការជួយអាជីវ​កម្មក្នុងស្រុក៖ ភាពជាដៃគូរបស់ក្រុមហ៊ុន Visa លើកទឹកចិត្តអតិថិជនឱ្យទិញទំនិញក្នុងស្រុក និងរំលឹកពួកគេថា កន្លែងដែល​ពួក​គេជ្រើសរើសទិញទំនិញពិតជាសំខាន់ក្នុងការជួយអាជីវកម្មក្នុងស្រុក។ គម្រោង Back to Business របស់ Visa ដែលជាឧបករណ៍តាមប្រព័ន្ធអ៊ិនធើណេត​ដែលជួយឲ្យ​អាជីវ​កម្ម អាចនឹងបើកដំណើរការនៅក្នុងអំឡុងពេលមានជំងឺ​រាតត្បាតឬគ្រោះមហន្តរាយ​ធម្មជាតិឥឡូវនេះកំពុងដាក់ឲ្យដំណើរការក្នុងប្រទេសអូស្រ្តាលី នូវែលសេឡង់និង​សហ​រដ្ឋអាមេរិកហើយនឹងពង្រីកបន្ថែមទៀតនៅទូទាំងពិភពលោក។ក្រុមហ៊ុនVisa បាន​ដាក់​​ចេញគំនិតផ្តួចផ្តើមថ្មីដែលមានឈ្មោះថា «កន្លែងដែលអ្នក​ជ្រើសរើសទិញ​ទំនិញពិតជា​សំខាន់ -Where You Shop Matter» នៅប្រទេរសអូស្រ្តាលីនិងនូវែលសេឡង់ ដែល​អាចជួយផ្តល់លទ្ធភាពដល់សហគ្រិន និង លើកទឹកចិត្តអតិថិជនឱ្យគាំទ្រ​អាជីវកម្ម​ខ្នាត​តូច។ ក្រុមហ៊ុន​ Visa នឹងពង្រីកគំនិតផ្តួចផ្តើមនេះបន្ថែមទៀតទៅកាន់​ទីផ្សារអាស៊ីប៉ា​ស៊ី​ហ្វិកផ្សេងទៀតដូចជាហុងកុង ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី និង វៀតណាម។អភិវឌ្ឍគោលជំហរ និងគោលនយោបាយ៖បន្ថែមលើគំនិតផ្តួចផ្តើមដែល Visaកំពុងបន្តអនុវត្ត​ក្រុមហ៊ុនបានប្រកាសនៅថ្ងៃនេះពីការបង្កើត​វិទ្យាស្ថានពង្រឹង​វិស័យ​​សេដ្ឋកិច្ចរបស់ Visa ផងដែរ។ វិទ្យាស្ថានថ្មីនេះរួមមានអ្នកជំនាញ និងដៃគូរបស់ Visa នឹងជួយដោះស្រាយបញ្ហា ព្រមទាំងផ្តល់នូវចក្ខុវិស័យសម្រាប់​កំណើនសហ​គ្រាសធុន​តូចនិងមធ្យម និងការបញ្ឈប់ការរើសអើងជាតិសាសន៍និងគម្លាតយេនឌ័រ។ គម្រោង​សំខាន់ៗក្នុងរយៈពេល៦ខែខាងមុខ នឹងលើកយកប្រធានបទជាច្រើនរួមមាន ការស្តារ​ឡើងវិញក្រោយវិបត្ដិ និងភាពធន់លើការរងការប៉ះទង្គិច ភាពបត់បែននៃបំលាស់ប្ដូរ​ទីប្រជុំ​ជន និងការយល់ដឹងអំពីសេដ្ឋកិច្ច៕PH


អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ