​ឱក សុគន្ធ​កញ្ញា ក្លាយជា​ទូត​សុ​ឆន្ទៈ ផ្លូវ ការ របស់​ក្រុមហ៊ុន ជីប ម៉ុង លែ​ន​

172
ចែករម្លែក

ដោយ សុផល​/​ភ្នំពេញៈ​ក្រុមហ៊ុន ជីប ម៉ុង លែ​ន បាន ជ្រើស យក តារា ចម្រៀង ដ៏​ល្បីល្បាញ​ជួរ មុខ របស់ ប្រទេស កម្ពុជា គឺ អ្នក នាង ឱក​សុគន្ធ​កញ្ញា​ជា​ទូត​សុ​ឆន្ទៈ​ដំបូងបង្អស់​របស់​ក្រុមហ៊ុន ។​

​លោក​ឧកញ៉ា លាង ហួង (​ហេន​រី​) អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែ​ន មាន ប្រសាសន៍ ថា «​ការ ជ្រើស យក អ្នកនាង ឱក សុគន្ធ​កញ្ញា ជា ទូត សុ​ឆន្ទៈ ទី មួយ មិន ធ្លាប់ មាន សម្រាប់ ក្រុមហ៊ុន ជីប ម៉ុង លែ​ន គឺ ដោយសារ អ្នក នាង ឱក សុគន្ធ កញ្ញា មាន បំណង ប្រាថ្នា ចង់ ឱ្យ​គ្រួសារ របស់ អ្នក នាង ទទួល បាន ភាព កក់ក្ដៅ ដូចគ្នា នឹង ទស្សន វិស័យ របស់ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល​សាងសង់ លំនៅឋាន ដ៏ កក់ ក្ដៅ​ជូន អតិថិជន របស់ ខ្លួន​»​។​

​អ្នក នាង ឱក សុគន្ធ​កញ្ញា មាន និយាយថា​៖ «​នៅ ពេលនេះ នាង​ខ្ញុំ កំពុង មាន គ្រួសារ មួយ ដ៏​កក់ ក្តៅ តែ​ក៏​ត្រូវការ​លំនៅស្ថាន និង សហគមន៍​រស់នៅ ដ៏ កក់ ក្ដៅ ផង ដែរ​។ លំនៅស្ថាន របស់ ក្រុមហ៊ុន ជីប ម៉ុង លែ​ន ជា ពិសេស នៅ គ​ម្រោ ង​ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី គឺ ជា ជម្រើស ដ៏ ស័ក្តិសម បំផុត សម្រាប់ នាង ខ្ញុំ និង គ្រួសារ នាង ខ្ញុំ »​។​

​តារា ចម្រៀង រូប នេះ បន្ថែម ទៀត ថា «​នាង ខ្ញុំ ពិត ជា មាន សេចក្ដី សោមនស្ស រីក រាយ​ខ្លាំង ណាស់ ដែល ត្រូវ បាន ក្រុមហ៊ុន ជីប ម៉ុង លែ​ន ដែល ជា ក្រុមហ៊ុន រចនា លំនៅស្ថាន ដ៏ ស្រស់ ស្អាត និង សាងសង់ លំនៅឋាន មាន គុណភាព ខ្ពស់ ជ្រើស រើស នាង ខ្ញុំ ជា​ទូត សុ​ឆន្ទៈ របស់ ក្រុមហ៊ុន »​។​

សន្និសីទ​ព័ត៌មាន និង ពិធី ចុះ កុង ត្រា ជា ទូត សុច្ឆន្ទៈ រវាង ក្រុមហ៊ុន ជីប ម៉ុង លែ​ន និង អ្នក នាង ឱក សុគន្ធ​កញ្ញា បាន ធ្វើ ឡើង នៅ ថ្ងៃ ទី ២៦ ខែ មិថុនា ឆ្នាំ ២០២០ ក្នុង មណ្ឌល ផ្សារ ទំនើប ណូ​រ៉ូ ម៉​ល​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ