នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី សន្យា​បញ្ចេញ​ប្រាក់​៣៧៨​លាន​ដុល្លារ​សំរាប់​ដំឡើង​ប្រាក់ខែ​ជូន​មន្ត្រី​រដ្ឋការ​នៅមុន​ការបោះឆ្នោត​

3225
ចែករម្លែក

​នាយករដ្ឋមន្ត្រី ណា​ជីប រ៉ា​ហ្សាក់ កាលពី​ថ្ងៃ​ពុធ​ទី​៤​មេសា បាន​សន្យា​បញ្ចេញ​ប្រាក់​១.៤៦០​លាន​រីង​ហ្គី​ត​(៣៧៨,០៤​លាន​ដុល្លារ​)​សំរាប់​ដំឡើង​ប្រាក់ខែ​ដល់​មន្ត្រី​រដ្ឋការ​​ស៊ីវិល ។​

​បុគ្គលិក​និង​មន្ត្រី​រដ្ឋការ​ស៊ីវិល​របស់​ម៉ាឡេស៊ី​១,៦​លាន​នាក់ ភាគច្រើន​ជា​ជនជាតិ​ម៉ាឡេ តែងតែ​ជា​អ្នកគាំទ្រ​ក្រុមចំរុះ​ជាតិ​បារី​សាន់​ដែល​កំពុងកាន់​អំណាច​។​តែ​ថ្លៃ​ទ្រទ្រង់​​ការរស់នៅ​កើនឡើង​បាន​ក្លាយ​ជា​ការព្រួយបារម្ភ​សម្រាប់​មនុស្ស​ជាច្រើន ដោយ​មន្ត្រី​បក្ស​កាន់​អំណាច​ខ្លះ​ព្រមាន​ថា ពួកគេ​អាច​ងាក​មក​ប្រឆាំង​បក្ស​វិញ​ប្រសិនបើ​បញ្ហា​​នេះ​មិន​ត្រូវបាន​ដោះស្រាយ​។​

​ចំណែក​លោក​ណា​ជីប​ដែល​រួបរឹត​ដោយ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ត្រូវការ​ការគាំទ្រ​រួមគ្នា​ដើម្បី​ក្រុមចម្រុះ​របស់លោក​គេចផុត​ការ​ប្រជែង​ដ៏​ខ្លាំង​ពី​អតីត​នាយករដ្ឋមន្ត្រី​ក្លាយ​​ជា​មេដឹកនាំ​ប្រឆាំង​លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត​។​

​លោក​ ​ណា​ជីប​បាន​ប្រាប់​ការជួបជុំ​បុគ្គលិក​មន្ត្រី​រដ្ឋការ​ស៊ីវិល​មួយ​នៅ​រដ្ឋធានី ពូ​ត្រា​ចា​វ៉ា​ថា​«​រដ្ឋាភិបាល​បាន​យល់ព្រម​បង្កើន​ប្រាក់ខែ​ដល់​មន្ត្រី​រដ្ឋការ​ស៊ីវិល​ទាំង​១,៦​លាន​​នាក់​…​ជាមួយ​ប្រាក់​បន្ថែម​១.៥៦០​លាន​រីង​ហ្គី​ត ចាប់ពី​ថ្ងៃ​១​ខែកក្កដា​ទៅ​»​។​

​សូមបញ្ជាក់​ថា នៅ​មុន​ការបោះឆ្នោត​ឆ្នាំ​២០១២ បុគ្គលិក​មន្ត្រី​រដ្ឋការ​ស៊ីវិល​ម៉ាឡេស៊ី ក៏​ទទួលបាន​ការដំលើង​ប្រាក់ខែ​ផងដែរ​ពី​ចន្លោះ​៧​ទៅ​១៣​ភាគរយ​៕​ដោយ​៖​វាសនា​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ត្រូវ​គេ​រំពឹងថា​នឹង​កោះ​ធ្វើការ​បោះឆ្នោត​ក្នុងពេល​ឆាប់ៗ​

ទីតាំងផ្សាយពាណិជ្ជកម្ម