ករណីឆ្លងកូវីដ១៩លើពិភពលោកកើនឡើងដល់ខ្ទង់ ១០ លាននាក់

159
ចែករម្លែក

ពិភពលោកបានឈានដល់ព្រឹត្តិការណ៍គួរឱ្យបារម្ភចំនួន២អំពីកូវីដ១៩ កាលពីថ្ងៃអាទិត្យ គឺករណីស្លាប់ចំនួន ៥០០.០០០ នាក់និងករណីឆ្លងចំនួន ១០ លាននាក់ត្រូវបានបញ្ជាក់ ហើយបានឈានដល់កម្រិតខ្ពស់មួយទៀតនៃការឆ្លងថ្មី ប្រចាំថ្ងៃ ខណៈរដ្ឋាភិបាលនានា ដែលព្យាយាមបើកទ្វារវិញនោះ បានបន្តបង្អង់ការ បើកទ្វារ ហើយព្រមានថាអាចមានព័ត៌មានអាក្រក់កើតឡើងទៀត។

អភិបាលរដ្ឋតិចសាស់ លោក ក្រេក​ អាប់បុត ដែលបានអនុញ្ញាតឱ្យអាជីវកម្មចាប់ផ្តើម បើកដំណើរការវិញនៅដើមខែឧសភា ប៉ុន្តែកាលពីថ្ងៃសុក្រទី២៦មិថុនា បានបិទទ្វារវិញនិងរឹតត្បិតការចេញញ៉ាំអាហារនៅខាងក្រៅ ចំពេលមានការកើនឡើង ករណីកូវីដ១៩ បាននិយាយថា “កូវីដ១៩បានឈានដល់របត់គ្រោះថ្នាក់លឿន បំផុតក្នុងអំឡុងពេលតែប៉ុន្មានសប្តាហ៍មកនេះ”។

អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោកហ្គាវីន ញូសាំ បានដកចេញវិញនូវការបើកបារ នៅក្នុងតំបន់ធំៗចំនួន៧ រួមទាំងទីក្រុងឡូសអ៊ែនជេឡេស។ លោកបានបញ្ជា ឱ្យបារទាំងនោះបិទទ្វារជាបន្ទាន់និងជំរុញឱ្យតំបន់ចំនួន ៨ ផ្សេងទៀតចេញបទបញ្ជា សុខភាពជាចាំបាច់ដូចគ្នា។

ឆ្នេរផ្លរីដាច្រើនទៀតនឹងត្រូវបិទម្តងទៀតដើម្បីចៀសវាងការរីករាលដាលនៃវីរុសកូរ៉ូណា ខណៈក្រុមមន្រ្តីព្យាយាមកាត់បន្ថយការប្រមូលផ្តុំធំៗ ចំពេលមានការរីករាលដាល ករណីកូវីដ១៩។ អភិបាលរដ្ឋផ្លរីដា លោក រ៉ូន ដេសាន់ទីស បាននិយាយថា ការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមយុវជនកំពុងជំរុញឱ្យមានការកើនឡើងករណីឆ្លងមេរោគ។

លោកដេសាន់ទីស និយាយថា “ការប្រុងប្រយ័ត្នត្រូវបានគ្រវែងចោលទៅក្នុងខ្យល់ ហើយដូច្នេះយើងកំពុងស្ថិតនៅកន្លែងដែលយើងស្ថិតនៅ”។

ទិន្នន័យប្រមូលពីរដ្ឋាភិបាលទូទាំងពិភពលោក បង្ហាញថា មនុស្សចំនួន ១០.២៣៨.២៨៧ នាក់បានឆ្លងវីរុសនេះ និងស្លាប់សរុប ៥០៤.០៧៨ នាក់។

អាម៉េរិកមានអ្នកឆ្លងច្រើនជាងគេ ដោយសរុបគឺ ២,៥ លាននាក់ ខណៈប្រេស៊ីល តាមពីក្រោយនៅចំនួន ១,៣ លាននាក់ និងរុស្ស៊ី ៦៣៣.០០០ ករណី និងអង់គ្លេស ៣១១.០០០ ករណី៕​ ដោយ៖ កញ្ញាដាលីស/Ha

ករណីកូវីដ១៩លើពិភពលោកកើនឡើងដល់ ១០ លាននាក់

ទីតាំងផ្សាយពាណិជ្ជកម្ម