​អ្នក​សាកល្បង​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វិដ​-១៩​ទី ១ លើ​ពិភពលោក​កើតមាន​អង្គ​ដិ​ប្រាណ​ទាំងអស់គ្នា

91
ចែករម្លែក

នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ ២០២០​កិច្ចប្រជុំ​ស្តីពី​ការពិនិត្យ​វ៉ាក់សាំង​ជំងឺ​កូ​វិដ​-១៩Ⅰ/Ⅱ ដែល​សិក្សាស្រាវជ្រាវ​និង​ផលិត​ដោយ​ក្រុមហ៊ុន​វេជ្ជសាស្ត្រ​និង​ឱសថ​ចិន គ្រុប បាន រៀបចំ​នៅ​ក្រុង​ប៉េកាំង និង​ខេត្ត​ហ៊ឺ​ណាន ។ តាម​លទ្ធផល​សិក្សា​ស្រាវជ្រាវ​បានឱ្យដឹងថា​ក្រោយពី​ចាក់​វ៉ាក់សាំង​នេះ គ្មាន​អ្នក​ចាក់​វ៉ាក់សាំង​ណា​ម្នាក់​មានប្រតិកម្ម​អត់​ល្អ​ទេ​។ ក្រោយពី​ចាក់​វ៉ាក់សាំង​តាម​កម្មវិធី និង​ទំហំ​ផ្សេងៗ​អ្នក​ចាក់​វ៉ាក់សាំង​សុទ្ធតែ​បានកើត​អង្គ​ដិ​ប្រាណ​ទាំងអស់គ្នា​។ គិត​មកដល់​បច្ចុប្បន្ន នេះ​អ្នក​សាកល្បង​ដំណាក់កាល​Ⅰ/Ⅱ​សរុប​មាន​១១២០ នាក់ ដែល​សុទ្ធតែ​ទទួល​ការចាក់​វ៉ាក់សាំង ជា​លើក​ទី​២ ហើយ ។​

​ក្រៅពីនេះ​ដោយសារ​ពេល​ថ្មីៗ​នេះ​មាន​អ្នក​កើត​ជំងឺ​កូ​វិដ​-១៩ ជាថ្មី​នៅ​ក្រុង​ប៉េកាំង​ហើយ​បាន រកឃើញថា​លំដាប់​ហ្សែ​ន​មេរោគ​អាចមាន​ការផ្លាស់ប្តូរ​ខ្លះ​អ្នកជំនាញការ​ខ្លះ​ព្រួយចិត្ត​ថា​វ៉ាក់សាំង​នេះ​នឹង​អាច​ត្រូវ​បន្ថយ​ប្រសិទ្ធភាព​ឬ​អត់​មាន​ប្រសិទ្ធភាព​ចំពោះ​មេរោគ​ថ្មី​។ អំពី​បញ្ហា​នេះ លោក យ៉ាង​សៀវ​ម៉េង អ្នកវិទ្យាសាស្ត្រ​លំដាប់​លេខ​១ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន វេជ្ជសាស្ត្រ​និង​ឱសថ​ចិន គ្រុប បានបញ្ជាក់​ថា​យើង​បានកត់សម្គាល់​ចំពោះ​លំដាប់​ហ្សែ​ន មេរោគ​ថ្មី​នេះ ប៉ុន្តែ​វា​នៅតែ​ត្រូវ​គ្របដណ្តប់​នៅក្នុង​វ៉ាក់សាំង​ដែល​យើង​បាន​សិក្សា​ស្រាវជ្រាវ​នេះ ដូច្នេះ​រឿងនេះ​មិនអាច​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​ដែល​យើង​កំពុង​សិក្សា​ស្រាវជ្រាវ​និង​សាកល្បង​នេះ​ទេ​។​

​សព្វថ្ងៃ​ភាគី​ចិន​កំពុង​ខិតខំ​យ៉ាងសកម្ម​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​អំពី​ការសិក្សា​ស្រាវជ្រាវ​វ៉ាក់សាំង​ដំណាក់កាល​Ⅲ​ហើយ​បានបង្ហាញ​បំណង​ជាក់ស្តែង​អំពី​ការធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​សហគ្រាស​និង​ស្ថាប័ន​នៃ​ប្រទេស​ច្រើន ៕ ដោយ​ឈូ ជីន (​កាសែត​បច្ចេកវិទ្យា​ដេលី​)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ