ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបញ្ជូន ចោរឆក់ទៅតុលាការ

262
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ នគរបាលបញ្ជូនចោរឆក់កាបូប ទៅតុលាការ ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។កម្លាំងជំនាញរបស់ការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថាន​ទម្ងន់ទោសដោយសារ​ការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយពណ៌ប្រផេះ) ប្រព្រឹត្តនៅចំណុចមុខម៉ាតនាគបាញ់ទឹក ផ្លូវសុធារស ក្រុម២៥ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៣ និង ៣០ នាទី បញ្ជូនមកការិយាល័យដើម្បី​សាកសួរចាត់ការតាមនីតិវិធីមាន ៖

ជនសង្ស័យឈ្មោះ មិត្ត ភារម្យ ហៅ រុំ ភេទ ប្រុស ឆ្នាំកំណើត២០០១ មុខរបរ ដឹកអីវ៉ាន់តាមអនឡាញ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០០ និង១០នាទីរំលងអធ្រាត្រ នៅចំណុច កំពង់ចម្លងអរិយក្សត្រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ TANG CHUNFAN ភេទ ស្រី អាយុ ៤៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ K០៣៣៥៦៨៤៤ ស្នាក់នៅសណ្ឋាគារ BUSINESS ផ្លូវសុធារស សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍ ។

សម្ភារបាត់បង់ រួមមាន កាបូបស្ពាយ ពណ៌ប្រផេះ ចំនួន ១ ,លិខិតឆ្លងដែនលេខ K០៣៣៥៦៨៤៤ ចំនួន ១ ក្បាល,កាតធនាគារចំនួន ៤ សន្លឹក ,អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន ១ សន្លឹក ,ទូរសព្ទ័ដៃចំនួន ២ គ្រឿង ម៉ាកអាយហ្វូន ៦ ពណ៌មាស ១គ្រឿង និងអាយហ្វុន៥អេស ពណ៌ខ្មៅ ១ គ្រឿង ប្រាក់ដុល្លារចំនួន ៣០០ដុល្លារអាម៉េរិក និងប្រាក់យ័នចិនចំនួន ១៣០០យ័ន។

បច្ចុប្បន្នជនសង្ស័យខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕/B/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម