ចេះ​ជួយ​ការងារ​ម្ចាស់​ស្ទើរ​មិនគួរ​ឱ្យ​ជឿ ពិតជា​ចិញ្ចឹម​មិន​អត់​ប្រយោជន៍​មែន

132
ចែករម្លែក

ពិភពលោក​ទទួលស្គាល់​ថា សុនខ​ជា​មិត្ត​ល្អ​បំផុត​របស់​មនុស្ស ព្រោះ​វា​មានចិត្ត​ស្មោះត្រង់​ឥត ងាករេ​លុះ​ថ្ងៃ​ស្លាប់ ប៉ុន្តែ​ឆ្កែ មាឌ​ល្អិត​ជើង​ខ្លីៗ​នៅ​ប្រទេស​ចិន នេះ​មិន​ត្រឹមតែ​ជា​មិត្ត​ល្អ​នោះទេ ប៉ុន្តែ​ក៏​ជា​មិត្ត​រួមការ​ងារ​ដ៏​ល្អ​បំផុត​សម្រាប់​ម្ចាស់​របស់​វា​ដែលជា​អ្នក​បោស​សំរាម​តាមផ្លូវ​ផងដែរ​។​
​ ​
​ឆ្កែ​ដ៏​សែន​ស្មោះត្រង់​ឈ្មោះ តួ​តួ (Duo Duo) នេះ​ដើរ​តាម​ម្ចាស់​ទៅ​ធ្វើការ​រាល់ថ្ងៃ​។ មិន​តែ ប៉ុណ្ណោះ វា​ថែមទាំង​ជួយប្រមូល និង​អូស​សំរាម​ដាក់​ក្នុង​រទេះ​មាន​កង់​ឱ្យ​កម្មករ​បោ​សម្អាត ដែល​រស់នៅក្នុង​ទីក្រុង​ឆាង​សា (Changsha) ប្រទេស​ចិន ភាគខាងត្បូង​ទៀតផង​។​
​ ​
​ស្ត្រី​អ្នក​បោស​សំរាម​តាមផ្លូវ​ដែល​មិន​បញ្ចេញ​ឈ្មោះ​រូបនេះ​និយាយថា គាត់​បាន​យក តួ​តួ មក​ចិញ្ចឹម​គ្រាន់​បានជា​គ្នា​អស់​រយៈពេល ២ ឆ្នាំ​មកហើយ​។ គាត់​ប្រាប់​សារព័ត៌មាន​អន​ឡាញ Pear កាលពី​ខែ​មុន​ថា “​វា​ដើរ​តាម​ខ្ញុំ​ទៅគ្រប់​ទីកន្លែង ហើយ​បើ​មេឃ​មិន​ភ្លៀង​ទេ ខ្ញុំ​យក​វា​ទៅ ជាមួយ​តាំងពី​ព្រលឹម​រហូតដល់​ពេល​រសៀល​។ វា​ថែមទាំង​ជួយប្រមូល និង​អូស​សំរាម​ឱ្យ​ខ្ញុំ ទៀតផង​។ វា​ឱ្យ​ខ្ញុំ​ឱប​វា និង​ម៉ាស្សា​ឱ្យ​វា​រាល់ថ្ងៃ​”​។​

​រូបភាព​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​ដ៏​ស្និទ្ធស្នាល និង​ចេះ​ជួយ​យកអាសា​គ្នា​រវាង​ម្ចាស់ និង​ឆ្កែ​នេះ បានធ្វើឱ្យ​បណ្ដា​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​រំភើបចិត្ត​ជាខ្លាំង​៕ ប្រែ​សម្រួលៈ ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ