ឆ្កែ​និង​កូន​ទា​អភ័ព្វ​ក្លាយជា​មិត្ត​ល្អ​នឹង​គ្នា​យ៉ាង​រហ័ស​គួរឱ្យភ្ញាក់ផ្អើល

144
ចែករម្លែក

ទិដ្ឋភាព​ដ៏​ចម្លែក​នេះ​បង្ហាញ​ពី​ទំនាក់ទំនង ដែល​មិន​សម​ទំនង​ទាល់តែសោះ​រវាង​កូន​ទា និង​ឆ្កែ បន្ទាប់ពី​កូន​ទា​ដ៏​អភ័ព្វ​នេះ​ត្រូវបាន​ម្ចាស់​ភ្ញាស់​ពី​ស៊ុត​ដែល​រើស​បាន​តាមផ្លូវ​។

​លោក វី​ល ហល (Will Hall) ម្ចាស់​របស់​វា​មកពី​វីន​ឆេ​ស្ទ័​រ (Winchester) តំបន់​ហែម​សៀ (Hampshire) ប្រទេស​អង់គ្លេស បាន​ប្រទះឃើញ​ស៊ុត​មួយ​នៅ​ជិត​គែម​ផ្លូវ​ដោយ​ចៃដន្យ ពេល​គាត់​កំពុង​ដើរលេង​ជាមួយ​ឆ្កែ​ញី​ពូជ​អាល្លឺម៉ង់ របស់គាត់​ឈ្មោះ ម៉េ​ក (Meg)​។

​អ្នក​ស្រលាញ់​សត្វ​រូបនេះ​បាន​រើស​ស៊ុត​នោះ​យកទៅ​ផ្ទះ​ដើម្បី​ភ្ញាស់ ដោយ​សង្ឃឹមថា​វា​អាច​រស់ ហើយ​ប៉ុន្មាន​ថ្ងៃក្រោយ​មកវា​ក៏បាន​ញាស់​ចេញមក​។

​ដំបូង​ឡើយ ម៉េ​ក ហាក់​មិន​ស្រណុក​ចិត្តនឹង​កូន​ទា​ឈ្មោល​នេះឡើយ​។ វា​ចេះតែ​រត់គេច​ចេញ នៅពេល​កូន​ទា​ចូលទៅ​ជិត​វា ប៉ុន្តែ​បាន​ប៉ុន្មាន​ថ្ងៃ​ក្រោយមក ពួកវា​ក៏​ចាប់ផ្ដើម​ចុះសម្រុង​គ្នា ខ្លាំង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។ វា​ថែមទាំង​ឱ្យ​កូន​ទា​ឡើង​ជិះ​លើ​ក្បាល​របស់​វា​ទៀតផង​មិន​ថា​ធ្វើ ដំណើរ​លើគោក ឬ​ដើរ​លុយ​ទឹក​ឡើយ​។

​គាត់​និយាយថា “​ខ្ញុំ​រំភើបចិត្ត​ណាស់​ដែល​ឆ្កែ និង​កូន​ទា​នេះ​ចុះសម្រុង​នឹង​គ្នា​។ ដំបូង ម៉េ​ក ខ្លាច​កូន​ទា ហើយ​ចេះតែ​រត់គេច​ចេញ ពេល​កូន​ទា​ចូល​ជិត​វា​។ ហើយ​ឥឡូវ​វា​បណ្ដោយឱ្យ កូន​ទា​ចូល​ជិត​តាមចិត្ត​”​។

​អញ្ចឹង​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា​តើ​ពួកវា​ចុះសម្រុង​គ្នា​បានល្អ​ប៉ុណ្ណា សូម​រីករាយ ទស្សនា​រូបភាព​ខាងក្រោម​ទាំងអស់គ្នា​៕ ប្រែ​សម្រួលៈ ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ