ម៉ាស់​ស្ទា​យ​ឡូយ​សាហាវ​ដែល​កំពុង​ពេញនិយម​ខ្លាំង

159
ចែករម្លែក

​ដោយសារ​ស្ថានភាព​ឆ្លង​រាតត្បាត​វីរុស​កូ​វីដ​-១៩ គ្មាន​សញ្ញា​ធូរស្រាល​ក្នុងពេល​ឆាប់ៗ​នេះ ម៉ាស់​នៅតែ​លក់ដាច់​ខ្លាំង ហើយ​អ្នក​ផលិត​ចេះតែ​រិះរក​វិធី​ថ្មីៗ​ដើម្បី​ច្នៃ​ម៉ូត​ម៉ាស់​ឱ្យ​កាន់តែ មាន​ភាព​ទាក់ទាញ​ដើម្បី​លក់​កាន់តែ​ដាច់​។
​ ​
​តួយ៉ាង ទាំងនេះ​ជា​ម៉ូត​ម៉ាស់​ដែល​កំពុង​ពេញនិយម​ខ្លាំង​សម្រាប់​ពលរដ្ឋ​ម៉ាឡេស៊ី និង​ឥណ្ឌូ នេ​ស៊ី​។ ម៉ាស់​ទាំងនេះ​ត្រូវបាន​រចនា​ដោយ​រូប​ផ្សេងៗ និង​ចម្រុះ​ពណ៌​យ៉ាង​ស្រស់ស្អាត​។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ គឺ​អតិ​ថ​ជន​អាច​កុម្ម៉ង់​ឱ្យ​អ្នកលក់​ព្រី​ន​មុខ របស់ខ្លួន​លើ​ម៉ាស់ រំលេច​នូវ​ស្នាមញញឹម​ស្រស់ស្រាយ និង​បបូរមាត់​លាប​ក្រេ​ម​ក្រហម​យ៉ាង សិច​ស៊ី​។​
​ ​
​អតិថិជន​ម្នាក់​ឈ្មោះ ហេ​នី គូ​ស្ម៊ី​ចា​ទី (Heni Kusmijati) វ័យ ៤៦ ឆ្នាំ​បាន​និយាយ​ពី​ម៉ាស់​នេះ​ថា “​ពេល​គេ​មើល​មក​ពួកយើង គេ​ឆ្ងល់​ថា​ថី​បាន​យើង​ញញឹម ហើយ​សើច​”​។​
​ ​
​ហាង​ព្រី​ន និង​បោះពុម្ព​មួយកន្លែង​ក្នុង​ទីក្រុង​ហ្សា​ការ​តា ប្រទេស​ឥណ្ឌូនេស៊ី បាន​ផលិត​ម៉ាស់ លក់​បន្ថែម​ពីលើ​សេវាកម្ម​ដែលមាន​ស្រាប់​របស់ខ្លួន បន្ទាប់ពី​ការលក់​របស់ខ្លួន​បាន​ធ្លា​ក់ដាំ​ក្បាល ចុះ​ដោយសារ​ការផ្ទុះ​វីរុស​កូ​វីដ​-១៩ ដែល​បាន​ឆ្លងទៅ​ពលរដ្ឋ​ប្រទេស​នេះ​ជាង ៥០.០០០ នាក់ និង​ផ្ដាច់ជីវិត​អស់ ២.៦២០ នាក់​។​
​ ​
​អតិថិជន​កុម្ម៉ង់​តាម​អន​ឡាញ និង​អាប់​ឡូត​ផ្ញើ​រូបថត​ដែល​ចង់ឱ្យ​ព្រី​ន​លើ​ម៉ាស់​។ ការផលិត​ម៉ាស់ នីមួយៗ​ត្រូវ​ចំណាយពេល​ប្រមាណ ៣០ នាទី ហើយ ម៉ាស់​ប្រភេទ​នេះ​មួយ​លក់​ក្នុងតម្លៃ ៥០.០០០ រូពី (៤,៩០ ដុល្លារ​) ដែល​ជួយ​ឱ្យ​អាជីវកម្ម​របស់លោក នី​កូ​ឡាស សេ​បធាន ស៊ូ​ហ្គែ​ន​ឌី (Nicholas Septian Sugandi) កាក់កប​គួរសម​។

​គាត់​និយាយ​អំពី​ការផលិត​ម៉ាស់​នេះ​ថា “​ដំបូង យើង​មិន​ច្បាស់​ថា​យ៉ាងម៉េច​យ៉ាង​ម៉ា​ទេ ប៉ុន្តែ ក្រោយមក ស្រាប់​តែមាន​ភ្ញៀវ​កុម្ម៉ង់​ច្រើនឡើងៗ ជួយ​ឱ្យ​យើង​ស្ដារ​ការខាតបង់​បានមក វិញ​ច្រើន​”៕ ប្រែ​សម្រួលៈ ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ