កូនស្រី​ដ៏​ល្អ​មើលថែ​ឪពុក​ជា​មនុស្ស​រុក្ខជាតិ​ជាង ១០ ឆ្នាំ​ដោយ​សប្បាយចិត្ត​បំផុត

240
ចែករម្លែក

កូនស្រី​ដែលមាន​ទឹកចិត្ត​សែន​ល្អ​កម្រ​រកបាន​ម្នាក់ បានធ្វើឱ្យ​មនុស្ស​រាប់លាន​នាក់​រំភើបចិត្ត និង​ស្ញើ​ច​សរសើរ​បំផុត បន្ទាប់ពី​នាង​មើលថែ​ឪពុក​ពិការ​ដេក​នៅតែ​លើ​គ្រែ​ដោយ​ទឹកចិត្ត ស្មោះស និង​ក្ដី​ស្រលាញ់​អស់​រយៈពេល ១៥ ឆ្នាំ​។​
​ ​
​នាង លី ឈី​ន (Li Qin) ដែល​រស់នៅក្នុង​សង្កាត់​ប៉​អៃ (Bo’ai) ក្រុង​ជាវ​ជ័រ (Jiaozuo) ខេត្ត​ហឺ​ណាន (Henan) ប្រទេស​ចិន​បាន​បោះបង់​ការងារ​របស់ខ្លួន​ជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ដើម្បី​មាន​ពេល វេលា​គ្រប់គ្រាន់​មើលថែ​ឪពុក ដែល​ធ្លាក់ខ្លួន​ពិការ​ក្លាយជា​មនុស្ស​រុក្ខជាតិ​។
​ ​
​ជា​មធ្យម នាង​គេង​បានតែ ៣ ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​យប់ ព្រោះ​នាង​ត្រូវ​ប្រែខ្លួន ជូត​ខ្លួន និង​ប្ដូរ​ខោ​កន្ទប​ឱ្យ​ឪពុក​រាល់ ២ ម៉ោង​ម្ដង​។
​ ​
​ទោះជា​ជីវិត​របស់​នាង​ត្រូវ​ជួប​ការលំបាក​យ៉ាងណាក្ដី ក៏​ស្ត្រី​រូបនេះ​នៅតែ​ចាត់ទុកថា​ខ្លួន មានសំណាង​ដែល​បាន​នៅ​ជិត​ឪពុក​គ្រប់ពេល​។
​ ​
​នាង​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថា “​ខ្ញុំ​តែងមាន​អារម្មណ៍​ថា​ខ្លួនឯង​មានសំណាង​ដែល មាន​ឪពុក​។ វា​មិនមែន​ដោយសារតែ​គាត់​មិនអាច​រស់​ដោយ​គ្មាន​ខ្ញុំ​នោះទេ​ប៉ុន្តែ​វា​ផ្ទុយ​ពីនេះ​”​។
​ ​
​បំណងប្រាថ្នា​ធំ​បំផុត​របស់​នាង គឺ​ចង់​ស្ដាប់ឮ​ឪពុក​ហៅ​ឈ្មោះ​ក្រៅ​របស់​នាង​ថា យ៉ា​យ៉ា (Ya Ya) ម្ដងទៀត​។

​ឪពុក​របស់​នាង​បាន​ធ្លាក់ខ្លួន​ពិការ ក្លាយជា​មនុស្ស​រុក្ខជាតិ​ដោយសារ​ដាច់​សរសៃឈាម ខួរក្បាល​។ គាត់​កម្រើកខ្លួន​មិនបាន និយាយ​ក៏​មិនបាន ហើយ​ពេល​ចង់​និយាយ​អ្វី គឺ​បានត្រឹមតែ ញាក់ភ្នែក​ឱ្យ​សញ្ញា​ប៉ុណ្ណោះ​។

​ស្ត្រី​ដែលមាន​វ័យ ៣០ ក្រាស់​រូបនេះ​ធ្លាប់ជា​នាយករង​នៅ​ក្រុមហ៊ុន​មួយ​។ ប៉ុន្តែ​ក្រោយពី​ម្ដាយរបស់​នាង​ស្លាប់ទៅ នាង​បាន​លាឈប់​ពី​ការងារ​ដើម្បី​មាន​ពេល​គ្រប់គ្រាន់​មើលថែ​ឪពុក​។ នាង​ត្រូវ​លើក​ឪពុក​ដាក់រទេះ​រុញចេញ​ក្រៅ​ដើម្បី​ស្រូបយក​ខ្យល់អាកាស ជូត​ខ្លួន បញ្ចុក​អាហារ និង​ប្ដូរ​កន្ទប​ឱ្យ​ជា​ច្រើនដង​ក្នុង​មួយថ្ងៃ​ដោយ​មិន​ត្អូញត្អែរ​សូម្បី​មួយ​ម៉ាត់​។

​ដើម្បី​មើលថែ​ឪពុក​ឱ្យ​បានល្អ​បំផុត នាង​បាន​គេង​ក្នុង​បន្ទប់​តែមួយ​ជាមួយ​ឪពុក​រយៈពេលជាច្រើន​ឆ្នាំ​មកនេះ ហើយ​តែងតែ​ក្រោក​មើល​ឪពុក​រាល់ ២ ម៉ោង ម្ដង​។ ក្នុង​ឆ្នាំ​២០១៥ នាង​បាន ចាប់ផ្ដើម​រៀប​សួនច្បារ​យ៉ាង​ពិសេស​សម្រាប់​ឪពុក​របស់​នាង ព្រោះ​មុនពេល​ធ្លាក់ខ្លួន​ពិការ គាត់​ជាម​នុស្ស​ចូលចិត្ត​ផ្កា និង​កូន​រុក្ខជាតិ​។

​រឿងរ៉ាវ​ដ៏​រំជួលចិត្ត​របស់​នាង​ត្រូវបាន​ចុះផ្សាយ​លើ​សារព័ត៌មាន​ចិន ជាច្រើន​រួមមាន The Paper, BTV និង Pear Video ជាដើម​៕ ប្រែ​សម្រួលៈ ខុម

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ