សិង្ហបុរីប្រគល់ឧបករណ៍តាមដានកូវីដ១៩ដល់ប្រជាជន

218
ចែករម្លែក

សិង្ហបុរីបានចាប់ផ្តើមប្រគល់ឧបករណ៍ប៊្លូធូសតាមដានការប៉ះពាល់គ្នារវាងមនុស្សនិងមនុស្ស ដែលជាផ្នែកមួយនៃវិធានការរបស់ខ្លួនដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគកូរ៉ូណា។

ឧបករណ៍ឈ្មោះ TraceTogether គឺជាជម្រើសមួយសម្រាប់ជំនួសកម្មវិធីស្មាតហ្វូនរបស់រដ្ឋាភិបាលដើម្បីតាមដានការប្រាស្រ័យទាក់ទងរបស់មនុស្ស។

ឧបករណ៍ទាំងនេះគឺផ្តោតទៅលើមនុស្សដែលមិនមានឬមិនចូលចិត្តប្រើទូរស័ព្ទចល័ត។

ការប្រកាសអំពីឧបករណ៍នេះត្រូវបានឆ្លើយតបដោយការព្រួយបារម្ភមួយចំនួនជុំវិញឯកជនភាព។

ឧបករណ៍នេះមួយសំណុំដំបូងនឹងត្រូវចែកចាយឱ្យទៅមនុស្សចាស់ងាយរងគ្រោះដែលមានការទំនុកបម្រុងតិចតួចឬគ្មានគ្រួសារឬមានបញ្ហាក្នុងការធ្វើបំលាស់ទី។

ឧបករណ៍នេះមានលេខកូដ QR ពិសេស ហើយមិនចាំបាច់បញ្ចូលថ្មទេ ព្រោះវាមានអាយុកាលថ្មរហូតដល់ ៩ ខែ។

ឧបករណ៍នេះដំណើរការដោយការដោះដូរសញ្ញាប៊្លូធូសជាមួយឧបករណ៍ TraceTogether ដទៃទៀត ឬស្មាតហ្វូនក្បែរៗនោះ ដែលកំពុងបើកកម្មវិធី TraceTogether។

អ្នកប្រើប្រាស់នឹងត្រូវបានជូនដំណឹងដោយមន្ត្រីដែលតាមដានការប្រាស្រ័យទាក់ទងគ្នា ប្រសិនបើពួកមន្ត្រីរកឃើញអ្នកប្រើប្រាស់នោះស្ថិតនៅកៀកនឹងអ្នកដែលកើតកូវីដ១៩។

បន្ទាប់មក ប្រសិនបើពួកគេត្រូវបានបញ្ជាក់ថាកើតកូវីដ១៩ នោះទិន្នន័យនឹងត្រូវដោនឡូតពីឧបករណ៍នេះតែម្តង៕ ដោយ៖ កញ្ញាដាលីស

សិង្ហបុរីចែកឧបករណ៍ប៊្លូធូសសម្រាប់តាមដានអ្នកកើតកូវីដ១៩ ដល់ពលរដ្ឋរបស់ខ្លួន ជាពិសេសមនុស្សចាស់ងាយរងគ្រោះ

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ