បុរសម្នាក់ស្រវឹងស្រាជោគជាំ និងសង្ស័យប្រើប្រាស់គ្រឿងញៀនហួសកម្រិត យកកាំបិតចិតបន្លែអារប្រដាប់ភេទខ្លួនឯងដាច់ហូរឈាម​ស្រោចខ្លួន

199
ចែករម្លែក

ដោយ:សម្បត្តិ/ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោគជាំ និងសង្ស័យប្រើប្រាស់គ្រឿង​ញៀន​ហួសកម្រិត បានយកកាំបិតចិតបន្លែអាប្រដាប់ភេទឯងដាច់ហូរឈាមស្រោចខ្លួន បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិដើម​រកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីប្រជាពលរដ្ធជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា បុរសខាងលើតែង​តែផឹកស្រាសជារៀងរាល់ថ្ងៃ លើកនេះមិនដឹងជាយ៉ាងម៉េចបែរជារត់ស្រាត និងយកកាំបិត​ចិតបន្លែចុងស្រួចកាត់ប្រដាប់ភេទខ្លួនឯងដាច់យ៉ាងសាហាវព្រៃផ្សៃ ហូរឈាម​ស្រោចពេញខ្លួនបង្កការភ្ញាក់ផ្អើល។

ប្រភពបន្តថា សព្វដងបុសរូបនេះហូបស្រាស្លូតណាស់ ចូលទៅសម្រាកជាធម្មតា ប៉ុន្តែលើកនេះបែរជាធ្វើសកម្មភាពសាហាវព្រៃផ្សៃយ៉ាងដូច្នេះ សង្ស័យតែអាចប្រើប្រាស់គ្រឿងញៀនហួសកម្រិតផងក៏មិនដឹង។

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានជាច្រើននាក់បានមកអន្តរាគមន៍ជួយសង្គ្រោះ ដោយចាប់ចងដៃចងជើង ដោយបុរសរូបនោះបានរើបម្រាស ហើយថែមទាំងបានវាយតដៃទៅលើសមត្ថកិច្ចនិងប្រជាពលរដ្ធថែមទៀតផង។


បុរសស្រវឹងស្រានិងសង្ស័យបែកថ្នាំញៀននោះ ត្រូវបានយកសង្គ្រោះនៅមន្ទីរពេទ្យសួគា៌៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម