នគរបាលខេត្តស្ទឹងត្រែងបង្ក្រាបល្បែងស៊ីសងខុសច្បាប់

125
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងបានកសាងសំណុំរឿងបង្ក្រាបល្បែងស៊ីសងខុសច្បាប់បញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

ក្រោយពីចុះប្រតិបត្តិការបង្ក្រាបកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ ( បៀ អាប៉ោង បោះសេះ ខ្លាឃ្លោក) ដែលស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន ១១គ្រឿង, បៀចំនួន ០៨ ហ៊ូរ , គ្រាប់អាប៉ោង ២គ្រាប់ និងហាន់តោអាប៉ោង ០១ កម្រាល ចានទ្រអាប៉ោងចំនួន ០១ , គ្រាប់ឡុកឡាក់ក្រឡុកសេះចំនួន ០២ និង ហាន់តោសេះ០១កម្រាល និងសេះ១៦, ខ្លាឃ្លោកនិងកម្រាល គ្រាប់ចំនួន០៤, តេឡេ បញ្ជាការលេងអាប៉ោងមួយគ្រឿង, លុយខ្មែរចំនួន ៧៣.៥០០​រៀល, ភួយក្រាលលេងបៀ០៣ កម្រាល ស្បែកជើងចំនួន ១៤គូ រីឯក្រុមអ្នកលេង បានរត់គេចខ្លួនអស់។

បច្ចុប្បន្នវត្ថុតាងខាងលើត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងរៀបចំទៅសាលាដំបូងខេត្តស្ទឹងត្រែងដើម្បីចាត់ការតាមនីតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម