រថយន្តដឹកដីជាច្រើនគ្រឿងតាមផ្លូវលេខ ២១A ដែលបង្កផលប៉ះពាល់ដល់ប្រជាពករដ្ឋ ត្រូវបានលោកស្នងការខេត្តកណ្តាល ចុះប្រតិបត្តិការឃាត់ទុក

114
ចែករម្លែក

ដោយ:ឆាយានាថ/កណ្តាល ៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ នេះ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះឃាត់រថយន្តដឹកដី ដឹកខ្សាច់ ជាច្រើនគ្រឿងតាមផ្លូវលេខ ២១A សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ។

ជាមួយគ្នានេះ អ្នកបើកបរជាច្រើននាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅកន្លែងប៉ូលិស ដើម្បីចាត់ការបន្តតាមនីតិវិធី ។

ប្រតិបត្តិការ នាពេលនេះ ត្រូវបានប្រជាពលរដ្ឋសាទរយ៉ាងខ្លាំងក្លា ព្រោះក្រុមឡានដឹកដី ដឹកខ្សាច់ទាំងនេះ បានបង្កផលប៉ះពាល់ ក៏ដូចជាបង្កគ្រោះថ្នាក់ចរាចរណ៍ ជាញឹកញាប់ផងដែរ ។

នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលលោកវរសេនីយ៍ឯក ឆេង សំអឿន ថ្លែងប្រាប់ថា ចំណាត់ការនេះ នឹងធ្វើដូចភ្លៀងរលឹម ពោលគឺ ធ្វើអោយមានប្រសិទ្ធភាព មិនមែនធ្វើអោយល្អមើល នោះទេ ។

ចាប់តាំងពីលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ឡើងជាស្នងការនគរបាលខេត្តកណ្តាល មក មជ្ឈដ្ឋានជាច្រើន សង្កេតឃើញថា លោកបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ បានយ៉ាងច្រើន ពិសេសការដោះស្រាយរាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចេញមតិតាម ហ្វេសប៊ុកផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល តែម្តង ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម