តារាសម្ដែងប្រុស ណាត់ បូរី ទទួលបានចំណងដៃកូនស្រីដំបូងដ៏ស្រស់ស្អាត

436
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ តារាសម្តែងប្រុស ណាត់ បូរី ដែលបានភ្ជាប់សាច់ឈាម ជាមួយនឹងកូនស្រីអ្នកជំនួញនៅក្រុងបាវិត កាលពីចុងឆ្នាំ២០១៩ មកដល់ពេលនេះ ពួក គេបានទទួលចំណងដៃកូនស្រីដំបូងហើយ ចំណែកទារកដែលទើបតែសម្រាលចេញ ពីផ្ទៃម្តាយនោះ ក៏មានមុខមាត់គួរអោយស្រលាញ់ថែមទៀតផង។

បានកូនស្រី ដែលមានមុខមាត់ខ្យូតគួរអោយគ្រឺតបែបនេះ បានធ្វើអោយតារាសម្តែង ណាត់ បូរី ពេញចិត្តពេញថ្លើមញញឹមបិតមាត់មិនជិតនោះទេ ស្របពេលដែលកូនស្រី របស់លោកមានសាច់ឈាមទ្រលុកទ្រលន់ ដែលធ្វើអោយតារាសម្តែងរូបនេះ មិនឃ្លាត ទៅណាឆ្ងាយមួយជំហ៊ានពីកូនស្រីឡើយ ពោលគឺនៅក្បែរកំដរភរិយា ជាមួយកូនស្រី ជាប់ជានិច្ច។

លោក ណាត់ បូរី បានសរសេររៀបរាប់នៅលើហ្វេសប៊ុកថា៖” ស្វាគមន៍មកកាន់ ពិភពលោកដ៏ស្រស់ស្អាត ព្រះនាងតូចរបស់ប៉ាកូនស្រីឈ្មោះ ណាត់ វណ្ណៈមុនីនា ហៅ នា ( Nea )កូនស្រីកើតថ្ងៃ អាទិត្យ ទី២១ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ៨ និង ៤នាទី យប់ ទម្ងន់ជិត៤គីឡូអរគុណអ៊ំ ពូមីង ពុកម៉ែ បងប្អូនសម្រាប់ការព្រួយបារម្ភ និងការជូនពរ ពេលនេះ mommy និង baby មានសុវត្ថិភាព និងមានសុខភាព ល្អហើយ”។

ក្រោយពីឃើញលោក ណាត់ បូរី បង្ហោះរូបភាពកូនស្រីជាទីស្រឡាញ់អមជាមួយពាក្យ ពេចន៍ដ៏ មានអត្ថន័យខាងលើរួចមក បានធ្វើឲ្យមិត្តភ័ក្ដិទាំងក្នុង និងក្រៅសិល្បៈ បាន ចូលរួមអបអរសាទរដល់រូបលោក និងភរិយាផងដែរ៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ