ចិន​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​បាន​ហើយ តែ​សំរាប់​ប្រើ​ក្នុង​យោធា​ចិន​សិន​

4925
ចែករម្លែក

​យោធា​ចិន​បាន​ទទួល​ភ្លើង​ខៀវ​អោយប្រើ​វ៉ាក់សាំង​កូវី​ដ​១៩​មួយ​ប្រភេទ ដែល​ផលិត​ឡើង​ដោយ​ក្រុម​សិក្សា​ស្រាវជ្រាវ​របស់​ខ្លួន​រួម​ជាមួយ​ក្រុមហ៊ុន​CanSino Biologics ក្រោយ​ពី​ការសាកល្បង​ក្នុង​​គ្លីនិក​បង្ហាញថា វា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​លើ​អ្នក​ប្រើ នេះ​បើ​តាម​ក្រុមហ៊ុន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​។​

​វ៉ាក់សាំងAd5-nCoV ជា​បេក្ខជន​មួយ​ក្នុងចំណោម​បេក្ខជន​វ៉ាក់សាំង​ចំនួន​៨​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ចិន​ជា​ច្រើន​ហើយ​ពួក​អ្នកសិក្សា​ស្រាវជ្រាវ​បាន​យក​វា​ទៅ​សាកល្បង​លើ​មនុស្ស​សំរាប់​ជំងឺ​ផ្លូវ​​ដង្ហើម​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​។​

CanSino​បាន​និយាយថា កាលពី​ថ្ងៃ​២៥​មិថុនា​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​អនុម័ត​អោយ​យោធា​ចិន​ប្រើ​វ៉ាក់សាំង​នេះ​សំរាប់​រយៈពេល​១​ឆ្នាំ ។​Ad5-nCoV​បច្ចុប្បន្ន​កំរិត​ប្រើ​នៅ​តែ​ក្នុង​យោធា​​ចិន​និង​មិនទាន់​ប្រើ​ក្នុង​កម្មវិធី​ចាក់​វ៉ាក់សាំង​ទូលំទូលាយ​នៅឡើយ​ទេ​។​

​វ៉ាក់សាំង​នេះ​ផលិត​ឡើង​រួមគ្នា​ដោយ​ក្រុមហ៊ុន CanSino និង​វិទ្យាស្ថាន​ជីវ​បច្ចេកវិទ្យា​ប៉េកាំង​នៅ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​យោធា​។​

​ក្រុមហ៊ុន​បាន​បន្ថែមថា ការសាកល្បង​នៅ​ដំណាក់កាល​ទី​១​និង​ទី​២ វា​បាន​បង្ហាញថា​វ៉ាក់សាំង​នេះ​មាន​សក្កា​នុព​ល​រារាំង​ជំងឺ​កូវី​ដ​១៩ ដែល​បាន​សម្លាប់​មនុស្ស​ជាង​កន្លះ​លាន​នាក់​ហើយ​មក​ទល់​ប​ច្ច​ប្បន្ន តែ​​មិនទាន់​ធានា​ផលិត​ចេញ​ជា​ខ្នាត​ពានិជ្ជកម្ម​ទេ​។​

​មកទល់​បច្ចុប្បន្ន​មិនទាន់​មាន​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​ណា​ត្រូវ​បាន​អនុញ្ញាត​អោយ​ផលិត​លក់​នៅឡើយ​ទេ តែ​បេក្ខជន​វ៉ាក់សាំង​ជាង​ដប់​ក្នុងចំណោម​១០០​នៅ​ទូទាំង​ពិភពលោក​កំពុង​ត្រូវ​បាន​សាកល្បង​​លើ​មនុស្ស​៕​ប្រែ​សម្រួល​៖​វាសនា​

​ទោះជា​ក្រុមហ៊ុន​ចិន​អាច​ផលិត​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩​តែ​វា​ត្រូវបាន​អនុញ្ញាត​ប្រើ​សំរាប់​យោធា​ចិន​តែប៉ុណ្ណោះ និង​មិន​ទាន់​មាន​វ៉ាក់សាំង​ណា​ផលិត​ជា​លក្ខណៈ​ពាណិជ្ជកម្ម​នៅ​ឡើយ​ទេ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ