គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េជួបជុំអបអរខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

89
ចែករម្លែក

ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នេះ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េបានរៀបចំកម្មវិធីប្រារព្ធពិធីរំលឹកខួបលើកទី៦៩នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា២៨មិថុនា១៩៥១ និង២៨ មិថុនា ២០២០ នៅសាធារណរដ្ឋកូរ៉េតាមរយៈវិដេអូ។

ពិធីនេះមានការចូលរួមជាអធិបតីដោយលោកឡុង ឌីម៉ង់ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំសាធារណៈរដ្ឋកូរ៉េរួមជាមួយថ្នាក់ដឹកនាំ សកម្មជន និងសមាជិក-សមាជិកា គណបក្ស ទាំង១៣សាខា ដើម្បីសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដោយមានអ្នកចូលរួមប្រមាណជាង ៥០នាក់។

ក្នុងឱកាសនោះលោក ឡុង ឌីម៉ង់ បានរំលឹកជូនសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមទាំងអស់នាពេលនេះថា៖មកដល់ពេលនេះគណបក្សប្រជាជនមានអាយុកាល៦៩ឆ្នាំហើយ ហើយក្នុងរយៈពេល៤១ឆ្នាំនេះគណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេសឆ្លងកាត់ការលំបាករហូតអភិវឌ្ឍន៍ប្រទេសជាតិមានសន្តិភាពមានការរីកចម្រើនរុងរឿងមានដូចសព្វថ្ងៃនេះប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្តសម្បូរសម្បាយនិងមានសន្តិសុខសុវត្ថិភាពល្អប្រសើរ។

លោកប្រធានបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជាបន្តអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនសំបូរសប្បាយរុងរឿងជឿនលឿនទៅមុខចៀសផុតពីសង្រ្គាម ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕/B