នី​តា វរវង្ស ទោះបីជា​វិស័យ​សិល្បៈ​ជួប​វិបត្តិ​ដោយសារ​កូ​វីដ​ក៏​នៅតែ​បន្ត​ភាពខ្លាំង​ដដែល​

156
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​ស្រស់ស្អាត​ កញ្ញា នី​តា វរវង្ស មក​ទល់ពេលនេះ​បើទោះបីជា វិស័យ​សិល្បៈជួប​វិបត្តិ​ដោយសារតែ​ជំងឺ​កូ​វីដ​១៩​យ៉ាងណាក៏ដោយ​ក៏​នៅតែ​បន្ត​ភាពខ្លាំង​ដដែល ។ នាង​នៅតែល្បី​ទទួល​តំណែង​សម្តែង​ជា​តួ​ស្រី ឆ្នាសឆ្នើម អាក្រក់​ ពូកែ​លេងល្បិច​ធ្វើឱ្យ​មហាជន​ជក់ចិត្ត តាមដាន​នាង​ស្ទើរ​គ្រប់​រឿង​ទៅហើយ​។​

​តារា​ស្រី​មាន​ទម្រង់​មុខ​មូល​ដូច​កូនកាត់​ហ្វីលីពីន កញ្ញា នី​តា វរវង្ស បានទទួល​ការសរសើរ និង វាយតម្លៃថា ជា​តួ​ស្រី​មាន​សមត្ថភាព​។ ពូកែ​ដើរតួ​ស្រី​ឆ្នាសឆ្នើម ឬ តួ​កាច​។ បើ​និយាយ​រឿង​តួ​ស្រីអាក្រក់​ដែលមាន​ល្បិច​ពិសពុល​នោះ​វិញ គឺ​នាង​សម្តែង​បាន​សម រ​ហូត​ទស្សនិកជន​ចាំ​មុខតែ​ម្តង ហើយ​ខ្លះទៀត​បែរ​ជក់ចិត្ត​រហូតដល់​ថ្នាក់​ចង់​ស្អប់​នាង​តាម​សាច់រឿង​នីមួយៗ​។

​កញ្ញា នី​តា វរវង្ស បាន​ប្រាប់ថា ថ្មីៗ​នេះ​នាង​ទើប​ទទួល​រឿង​ភាគ​ថ្មី​ពី​ស្ថានីយទូរទស្សន៍​ភី​អិន​អិន ថត​រឿង​ភាគ “​រសជាតិ​អ្នកមាន​” ដឹកនាំ​ដោយ​អ្នកស្រី ពាន់ ភួង​បុប្ផា​។ សាច់រឿង​នោះ នាង​ត្រូវប៉ាន់​ទៀត​ដោយ​ដើរតួ​ជាតួ​ស្រី​ប្រពន្ធចុង​មាន​កលល្បិច ចង់​ឈ្នះ​គេឯង និង​តួឯក​ស្រី​ដើម្បីដណ្តើម​តួ​ប្រុស និង ទ្រ​ព្ប​សម្បត្តិ​។​ក្នុង​រឿង​ភាគ​ថ្មី​នោះ នាង​ប៉ះ​ជាមួយ​តួឯក​ប្រុស​លោក អែ​ត វិ​ន ។

​តារា​ស្រី​មាន​សា​ច់ស​ស្អាត​ធ្វើ​អ្នកគាំទ្រ​ពេញចិត្ត​ ជាពិសេស​បុរសៗ​នោះ បាន​បង្ហើប​ឱ្យដឹងទៀតថា បន្ទាប់ពី​នាង​ទទួលបាន​ការងារ​ពី​ស្ថានីយទូរទស្សន៍​ភី​អិន​អិន​ហើយ ចាប់​តាំង​ដើមឆ្នាំ ២០២០​នេះ នាង​ក៏​ទទួល​ថត​ជា​បន្តបន្ទាប់​ទៀត ដោយរឿង​នៅ​ទូរទស្សន៍​ហង្ស​មាស​ដឹកនាំដោយ​លោកគ្រូ កៅ សីហា ព្រមទាំង​ថត​រឿង​បែប​អប់រំ​ជាច្រើន​ទៀត​ដែល​ដឹកនាំ​លោកគ្រូ ចាន់​ធី ។

​ជាមួយគ្នា​នោះ កញ្ញា នី​តា វរវង្ស ក៏​សូម​អរគុណ​ដល់​មហាជន និង​ជាពិសេស​អ្នកគាំទ្រ​តែងតែ តាមដាន​គ្រប់​រឿង​ដែល​នាង​ថត ,​ដែល​ស្រឡាញ់​សមត្ថភាព ហើយ​នាង​ក៏​សូម​អធ្យាស្រ័យចំពោះ​ការសម្តែង​របស់​នាង​ក្នុង​រឿង​ណាដែល​ប៉ះពាល់​អារម្មណ៍​ដល់​ទស្សនិកជន ​ព្រោះ​វា​គ្រាន់តែ​ជា​សាច់រឿង​ដែល​នាង​ថត​ប៉ុណ្ណោះ​។ វា​មិនមែនជា​ការពិត​ឡើយ​។ នៅ​ខាងក្រៅ និងចរិត​ពិត​របស់​នាង​វិញ​គឺជា​មនុស្ស​ស្រី​ធម្មតា ស្លូតបូត និង​ចូលចិត្ត​គោរព​រាប់អាន​មនុស្សជុំវិញខ្លួន​។​

​សូមបញ្ជាក់ថា តារា​សម្តែង​ស្រី​កញ្ញា នី​តា វរវង្ស ចាប់​តាំង​ឆ្នាំ​២០១៩​មក​បានទទួល​ប្រជាប្រិយភា​ពខ្លាំង​តាម​បណ្តា​កញ្ចក់​ទូរទស្សន៍​។ មិនថាតែ​ដើរតួ​កាច តួ​ឆ្នាស​នោះ​តួ​កម្សត់​ក៏​សម្តែង​បានស័ក្តិសម​ដែរ​។ កាលពី​ខែមេសា​កន្លងទៅ​ថ្មីៗ​នេះ​ស្ថានីយទូរទស្សន៍​លេខ​៥​ក៏បាន​ចាក់​បញ្ចាំងរឿង “​រៃ​ប្តូរ​ទ្រនំ​” ដោយ​ក្នុង​នាង ក៏​សម្តែង​ជា​តួ​ឆ្នាស ប៉ះគ្នា​ជាមួយ​តួ​ស្រី ផាន់ ណា​ផា ដែល​ធ្វើឲ្យទស្សនិកជន​និង​មហាជន​ស្គាល់​ពួកនាង​ច្បាស់​៕ ដោយៈ បូ​រិ​ន​/Ha

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ