អង្គភាព​អាជីវកម្ម​សេវាកម្ម​លើ​វិស័យ​ទេសចរណ៍​រាជធានី​ភ្នំពេញ​៣៣​បានទទួល​ឡា​បិ​លពី​ក្រសួង​

86
ចែករម្លែក

​ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានឱ្យដឹងថា​ទោះបីជា​វិស័យ​ទេសចរណ៍​កម្ពុជា​បាននិងកំពុង​ទទួលរ​ង​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ​តែ​សង្កេតឃើញ​នូវ​សញ្ញាណ​វិជ្ជមាន​មួយចំនួន​គិត​ចាប់ពី​ដើមខែ​ឧសភា​មក​។​

​ការលើកឡើង​បែបនេះ​របស់លោក​ថោង​ខុន​បានធ្វើ​ឡើង​ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​និង​ក្រម​ប្រតិបត្តិ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំង​៦​នៅ​ទូទាំងប្រទេស​រួចមក​។​នេះ​បើតាម​គេហ​ទំ​ព​រ៌​(website) ក្រសួង​ទេស​ទេសចរណ៍ បានអោយដឹង​នៅ​ថ្ងៃទី​29​ខែមិថុនា​នេះ​។​

​លោក​ម៉ម​វាសនា​ប្រធាន​មន្ទីរ​ទេ​ចរណ៍​រាជធានី​ភ្នំពេញ​បានអោយដឹង​ដែរ​ថា​រយៈ​ជិត​១​ខែ​ក្រោយពី​ការដាក់ចេញ​នូវ​វិធាន​របស់​ក្រសួងទេសចរណ៍​យើង​បាន​រកឃើញ​និង​វាយតម្លៃ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ចំនួន ៣៣​ទីតាំង ដែល​បាន​អនុវត្ត​ប្រតិបត្តិ​តាម​យ៉ាង​ត្រឹមត្រូវ​ចំពោះ​បទដ្ឋាន​គតិយុត្ត ត្រឹមត្រូវ​។​ដូចជា​សេវាកម្ម​ស្នាក់នៅ​សេវាកម្ម​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​និង​សេវាកម្ម​ដឹកជញ្ជូន​ផ្លូវទឹក​ជាដើម​។​ពិធី​ប្រគល់​ឡា​បិ​ល​ថ្ងៃនេះ​នៅ​ភោ​ជ្ជ​នី​យ​ដ្ឋា​ន​ឌឺ​ដ្រា​ម​បានបង្ហាញ​ពី​ការអនុវត្តន៍​បាន​ត្រឹមត្រូវ​ពី​ក្រសួង​ដែ​បានដាក់ចុះ​។​

​គេហទំព័រ​បាន​លើកយក​ប្រសាសន៍​លោក ថោង ខុន ថា ក្នុង​រយៈពេល​០៣​សប្តាហ៍ នៃ​ខែមិថុនា​នេះ មាន​ភ្ញៀវទេសចរ​ជាង ៤៥​ម៉ឺន​នាក់ ចេញ​ដើរ​ទស្សនា​នៅ​ទូទាំងប្រទេស ក្នុង​កំណើន​ប្រមាណ ៧.២៤%​ធៀប​នឹង​រយៈពេល​០៣​សប្តាហ៍​នៃ​ខែឧសភា​កន្លងមក​។​កត្តា​នេះ​បញ្ជាក់ថា​ភ្ញៀវទេសចរ​ក្នុងស្រុក​នៅតែ​បន្ត​កើន​ឡើងជា​បន្តបន្ទាប់​គិត​ចាប់ពី​ចុងខែ​មេសា​មកម្ល៉េះ​។​ដោយឡែក​សម្រាប់​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​៤​ខែ​ដើម​ឆ្នាំនេះ​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន ៧៧៥,៧៥០​នាក់ ថយចុះ -៤៦.២% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩​។​


ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​នេះ​ពិតជា​បាន​បង្ករ​ផលប៉ះពាល់​ជាច្រើន​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃទី​០៨​ខែឧសភា​ឆ្នាំ​២០២០​មាន​អាជីវកម្ម​ទេសចរណ៍​បិទ​និង​បិទ​បណ្ដោះអាសន្ន​សរុប​២៩៥៦​ទីតាំង​និង​មាន​បុគ្គលិក​បម្រើ​ការងារ​ផ្ទាល់​សរុប​៤៥,៤០៥​នាក់​។​យ៉ាងណាមិញ​យើង​សង្កេតឃើញថា​គោលដៅ​រាជធានី​ភ្នំពេញ​មិន​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ខ្លាំង​ដូច​គោលដៅ​ទេសចរណ៍​ធំៗ​ផ្សេង​ទៀតឡើយ​។​

​មានន័យថា​ចំនួន​អាជីវកម្ម​បាន​បិទ​និង​ផ្អាក​បណ្តោះអាសន្ន​ដោយសារ​បញ្ហា​វិបត្តិ​កូ​វីដ​-១៩ មានតែ​១២៤​ទីតាំង​ស្មើនឹង​ប្រមាណ​១០.៤៣%​នៃ​ចំនួន​សរុប​ទូទាំងប្រទេស​និង​ប៉ះពាល់​ការងារ​ផ្ទាល់​ក្នុង​វិស័យ​សរុប​ចំនួន​១,៩៦០​នាក់​ស្មើនឹង​៩.៣៣%​នៃ​ចំនួន​បុគ្គលិក​ក្នុង​វិស័យ​ទេសចរណ៍​សរុប​ទូទាំងប្រទេស​(​តួលេខ​នេះ​មិន​គិត​បញ្ចូល​សេវាកម្ម​កម្សាន្ត​ទេសចរណ៍​មនុស្សពេញវ័យ​និង​សេវាកម្ម​ស្ប៉ា​និង​ម៉ាស្សា​ដែល​ត្រូវ​បានសម្រេច​ឱ្យ​ផ្អាក​ដោយ​រាជរដ្ឋាភិបាល​)​។​

​ការបាត់បង់​ការងារ​នេះ​បានធ្វើឱ្យ​មានការ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​វិស័យសេដ្ឋកិច្ច​និង​សង្គម​ជារួម​តាមរយៈ​ឥទ្ធិពល​ដែល​លើសពី​ឥទ្ធិពល​អវិជ្ជមាន​នៅក្នុង​វិស័យ​ធ្វើដំណើរ​និង​ទេសចរណ៍​ជាស​កល​។​លោក​បាន​សន្និដ្ឋានថា ចលនា​ទេសចរ​ក្នុងស្រុក​នឹងមាន​កំណើន​ឡើងវិញ​លឿន​ជាង ការ​ត្រឡប់មកវិញ​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​ដរាបណា​វិធានការ​រឹតបណ្តឹង​ដែល​ពាក់ព័ន្ធ​នឹង​ការធ្វើដំណើរ​នៅតែ​បន្ត​។​

​បច្ចុប្បន្ននេះ​យើង​បានទទួល​ព័ត៌មាន​អំពី​គោលបំណង​បើក​ឱ្យមាន​ការធ្វើដំណើរ​ឆ្លង​កាត់​ឡើងវិញ នៅតាម​បណ្តារ​ប្រទេសមួយ​ចំនួន​រីឯ​ប្រទេស​ខ្លះ​ក៏បាន​សម្រេច​ឱ្យ​បើក​រួចទៅហើយ​តែ​ក៏បាន​សម្រេច​ឱ្យ​បិទ​ទៅវិញ​ភ្លាមៗ បន្ទាប់ពី​មានការ​ចម្លង​ថ្មី​កើត​ឡើងវិញ​។​

​សូមបញ្ជាក់ថា​គណៈកម្មកា​រ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​បាន​កំណ​ត​ថា​អ្នកដំណើរ​ជា​ជនបរទេស​ទាំងអស់ តម្រូវ​ឲ្យ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ចេញ​ដោយ​អាជ្ញាធរ​សុខាភិបាល ដែល​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​សា​ម៉ី បញ្ជាក់ថា​គ្មាន​មេរោគ​កូ​វីដ​១៩ ក្នុង​រយៈពេល ៧២​ម៉ោង​។

ជនបរទេស​ត្រូវមាន​ឯកសារ​ធានារ៉ាប់រង​សុខភាព​ក្នុង​ចំនួន​ទឹកប្រាក់​យ៉ាងតិច​៥​ម៉ឺន​ដុល្លា​អាមេរិក​ក្នុងអំឡុងពេល​ស្នាក់នៅ​កម្ពុជា​និង​វិធាន​ផ្សេងៗ​ទៀត​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​កម្ពុជា (​តម្រូវការ​នេះ​មិន​សម្រាប់​មន្ត្រី​នៃ​ស្ថាន​តំណាង​បរទេស​និង​អង្គការ​អន្តរជាតិ​ដែល​កាន់​ទិដ្ឋាការ​ការទូត​ប្រភេទ​A​និង​ទិដ្ឋាការ​ផ្លូវការ​ប្រភេទ​B​របស់​កម្ពុជា​ឡើយ​។​អ្នកដំណើរ​ទាំងអស់​ទាំង​ជនជាតិខ្មែរ​និង​ជនជាតិ​បរទេស​ដែល​ធ្វើដំណើរ​ចូលមក​កម្ពុជា​ត្រូវ​បញ្ជូនទៅ​មណ្ឌល​រង់ចាំ​ដើម្បី​ធ្វើតេស្ត​បញ្ជាក់​រក​មេរោគ​កូ​វីដ​១៩​និង​រង់ចាំ​លទ្ធផល​ពី​មន្ទីរពិសោធន៍​ប៉ាស្ទ័រ​។


​មួយវិញទៀត​ក្នុងករណី​មាន​អ្នកដំណើរ​ណា​ម្នាក់​ឬ​ច្រើន​ដែលមាន​កូ​វីដ​១៩​វិជ្ជមាន​រាល់​អ្នកដំណើរ​រួមជាមួយ​ផ្សេងទៀត​ទាំងអស់​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​នៅ​ទីតាំង​ដែល​កំណត់ដោយ​គណៈកម្មកា​រ​អន្តរក្រសួង​ដើ​ម្ប​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។​ជា​ពិ​សេ​ក្នុងករណី​អ្នកដំណើរ​ទាំងអស់​មាន​លទ្ធផល​បញ្ជាក់​ពី​មន្ទីរពិសោធន៍​ថា​កូ​វីដ​១៩ អវិជ្ជមាន នោះ​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ក្រោម​ការត្រួតពិនិត្យ​ពី​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​សុខាភិបាល​ដោយ​តម្រូវឱ្យ​ធ្វើតេស្ត​បញ្ជាក់​ម្តងទៀត​នៅ​ថ្ងៃទី​១៣ នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ