បើ​ត្រឹម​រាំវង់​មាន​ទៅ​ថ្វី តែ​បែរជា​វាយ​គ្នា​ផ្អើល​រោងការ នៅ​ស្រុក​សំរោង​ទង

1092
ចែករម្លែក

​ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: បុរស​ម្នាក់​ត្រូវ​នគរបាល​ឃាត់ខ្លួន ក្រោយពី​រាំវង់​បាន​ពីរ​បទ​វាយ​គ្នា​ផ្អើល​រោងការ នៅ​ចំណុច​ភូមិ​ត្រពាំងថ្ម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០១៨​។​

​នគរបាល​ឃុំ​រលាំងចក បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ គែ​គ ប៉ាវ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងថ្ម ឃុំ​រលាំងចក ស្រុក​សំរោង​ទង ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា បាន​យក​ដាវ​កាប់​ទៅលើ​ឈ្មោះ ប៊ុន សុភា​ស់ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា បណ្ដាល​រងរបួស​បែក​ក្បាល នៅ​ចំណុច​រោងការ​កូន​រប​ស់​ឈ្មោះ ផាត ណាត នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ប្រភព​បាន​បន្តថា ក្រោយពី​ធ្វើការ​សាកសួរ​ឈ្មោះ គែ​គ ប៉ាវ បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ មូលហេតុ​មានទំនាស់​ពាក្យសំដី​គ្នា ករណី​ខាងលើ​មន្ត្រីនគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕ ល​