ប្រធានាធិបតី​ហ្វីលីពីន ឌូ​ធឺ​តេ ហៅ​ឧត្តមស្នងការ​សិទ្ធិម​នុស្ស​សហប្រជាជាតិ​ថា​ជា ” មនុស្ស​អត់​ខួរ​”

3631
ចែករម្លែក

ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូ ឌ្រី ហ្គោ ឌូ ធឺ តេ បាន និយាយ រិះគន់ តាម តែ នឹកឃើញ របស់លោក ទៅលើ លោក Zeid Ra’ad Al Hussein ឧត្តម ស្នងការ ជាន់ខ្ពស់ នៃ អង្គការ សិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដោយ ហៅ លោក ថា ជា ” មនុស្ស អត់ ខួរ ” នៅក្នុង ជម្លោះ អំពី ការរិះគន់ ជា អន្ដរជាតិ អំពី សង្គ្រាម ប្រឆាំង គ្រឿងញៀន ដែល បាន សម្លាប់ ដ៏ ច្រើន និង ដឹកនាំ ធ្វើ ដោយ មេដឹកនាំ ហ្វីលីពីន រូបនេះ ។

កាលពី ខែ មុន លោក Zeid Ra’ad Al Hussein បាន និយាយថា លោក រ៉ូ ឌ្រី ហ្គោ ឌូ ធឺ តេ គឺ ចាំបាច់ ត្រូវ ធ្វើ ការវាយតម្លៃ ផ្នែក ” ជំងឺ ផ្លូវចិត្ត ” ហើយ ថា ការវាយប្រហារ ដោយ ពាក្យ សម្តី របស់ លោក ទៅលើ អ្នករាយការណ៍ ពិសេស របស់ អង្គការសហប្រជាជាតិ ដែល បាន ថ្កោលទោស ចំពោះ ការបង្ក្រាប ប្រឆាំង គ្រឿងញៀន របស់ លោក មិន អាច គ្មាន ការឆ្លើយតប ឡើយ ។

នៅពេល ត្រូវ បាន សួរ ដោយ ក្រុមអ្នកកាសែត ក្នុងអំឡុង ធ្វើ សុន្ទរកថា មួយ កាលពី ថ្ងៃ អង្គារ ទី ៣ មេសា នោះ លោក រ៉ូ ឌ្រី ហ្គោ ឌូ ធឺ តេ បាន និយាយថា ” អា ! កូន មី សំ ផឹង … អ្នក ឯង ជា ស្នងការ … ចង់ ឱ្យ អញ ត្រូវ ទៅ ពេទ្យ វិកលចរិត ឬ ?” ។

លោក រ៉ូ ឌ្រី ហ្គោ ឌូ ធឺ តេ ថា ” ពេទ្យ វិកលចរិត ប្រាប់ អញ ថា អ្នក អត់ មាន បញ្ហា អី ទេ ។ អ្នក គ្រាន់តែ ចូល ចិត្ត និយាយ ដាក់ បណ្តាសា ប៉ុណ្ណោះ ” ។

ដោយនិយាយ សំដៅលើ លោក Zeid Ra’ad Al Hussein នោះ លោក រ៉ូ ឌ្រី ហ្គោ ឌូ ធឺ តេ បាន និយាយ បន្តថា ” អ្នកឯង មាន ក្បាល់ ធំ ប៉ុន្តែ អត់ ខួរ ទេ ។

មេដឹកនាំ ហ្វីលីពីន អាយុ ៧៣ ឆ្នាំនេះ បាន និយាយ ជេរប្រមាថ ខ្លាំងៗ ទៅលើ ក្រុម មេដឹកនាំ ពិភពលោក មួយ ចំនួន ដោយ រួម ទាំង អតីត ប្រធានាធិបតី អាមេរិក លោក បា រ៉ាក់ អូ បា ម៉ា និង សម្តេច ប៉ា ប ហ្វ្រង់ ស៊ីស រួម ទាំង ក្រុម អ្នក រិះគន់ មួយចំនួនទៀត ដែល និយាយ រិះគន់ ការបង្ក្រាប ប្រឆាំង បទឧក្រិដ្ឋ របស់លោក ។

លោក រ៉ូ ឌ្រី ហ្គោ ឌូ ធឺ តេ បាន ឈ្នះ ការបោះឆ្នោត ប្រធានាធិបតី កាលពី ពាក់កណ្តាល ឆ្នាំ ២០១៦ បន្ទាប់ពី បាន សន្យាថា នឹង លុបបំបាត់ គ្រឿងញៀន នៅក្នុង សង្គម ក្នុង រយៈ ពេល ៦ ខែ ដោយ បាន សម្លាប់ អ្នក ប្រើ និង អ្នកជួញដូរ គ្រឿងញៀន រាប់ពាន់នាក់ ។

តុលាការ ឧក្រិដ្ឋកម្ម អន្ដរជាតិ បាន ចាប់ផ្តើម ធ្វើការ ពិនិត្យ មើល ជា បឋម ទៅលើ ការសម្លាប់ មនុស្ស ដ៏ ច្រើន នៅក្នុង យុទ្ធនាការ ប្រឆាំង គ្រឿងញៀន នេះ ជាហេតុ នាំ អោយ ហ្វីលីពីន ប្រកាស ដក ខ្លួន ចេញពី តុលាការ នេះ ផង ដែរ ៕ ដោយ ៖ សុខា /sn

ប្រធានាធិបតី ហ្វីលីពីន លោក រ៉ូ ឌ្រី ហ្គោ ឌូ ធឺ តេ ( ឆ្វេង ) និង ឧត្តមស្នងការ ជាន់ខ្ពស់ នៃ អង្គការសិទ្ធិមនុស្ស អង្គ ការ សហប្រជាជាតិ 

ទីតាំងផ្សាយពាណិជ្ជកម្ម