កីឡា​លើក​ទម្ងន់ ស្ថិតក្នុង​ប្រភេទ​កីឡា​បម្រុង ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ លើក​ទី​៣២ នៅ​កម្ពុជា​

70
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
គណៈកម្មាធិកា​ជាតិ រៀបចំ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ( SEA GAMES 2023 ) លើក​ទី​៣២ ” CAMSOC ” បានសម្រេច​ដាក់ ១៣ ប្រភេទ​កីឡា ត្រៀម​បម្រុង​បញ្ជូន សម្រាប់​ការប្រកួត SEA GAMES 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត ក្នុងនោះ ក៏មាន​ប្រភេទ​កីឡា លើក​ទម្ងន់​មួយផងដែរ​។​

​យោងតាម​តារាង​កំណត់ សហព័ន្ធ​កីឡា​ជាតិ ប្រចាំឆ្នាំ​២០២០ សម្រាប់​ត្រៀម​ប​ញ្ជូ​ល ក្នុង​កម្មវិធី​ការប្រកួត SEA GAMES 2023 លើក​ទី​៣២ ប្រទេស​កម្ពុជា ត្រៀម​ដាក់​កីឡា ៣២ ប្រភេទ ចូលរួម និង ១៣ ប្រភេទ​កីឡា ត្រៀម​បម្រុង​បញ្ជូន ដោយ​បែង​ចែកចេញជា ៣ ចំណុច​ធំៗ រួមមាន កីឡា ១៧ ប្រភេទ ស្ថិតក្នុង​ប្រភេទ​កីឡា មាន​សក្តានុពល និង​មាន​ប្រជាប្រិយ​ខ្ពស់ ហើយ​កីឡា ១៥ ប្រភេទ ស្ថិតក្នុង​ប្រភេទ​កីឡា មាន​សក្តានុពល​មធ្យម និង​កីឡា ១៣ ប្រភេទ ស្ថិតក្នុង​ប្រភេទ​កីឡា មាន​សក្តានុពល​ទាប ក៏​ជា​កីឡា​ត្រៀម​បម្រុង​ដែរ​។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក បានមានប្រសា សន៍ថា គណៈកម្មាធិកា​ជាតិ រៀបចំ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា SEA GAMES 2023 លើក​ទី​៣២ “CAMSOC” បានសម្រេច​ដាក់ ១៣ ប្រទេស​កីឡា ត្រៀម​បម្រុង​ប​ញ្ជូ​ល ការប្រកួត SEA GAMES 2023 ក្រោយពី​កិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ដោយសារ​មាន ១២ ប្រភេទ​កីឡា ក្នុងនោះ មាន​កីឡា​លើក​ទម្ងន់ ក៏ត្រូវ​បញ្ជូន​អត្ត​ព​លិ​ក ចេញទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន កាន់តែ​ល្អប្រសើរ ដើម្បី​ពង្រឹងគុណភាព បច្ចេកទេស​របស់ អត្ត​ព​លិ​ក​ជម្រើសជាតិ​កម្ពុជា ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​លោក សំ សុខ​យី អគ្គលេខាធិការ សហព័ន្ធ​កីឡា​លើក​ទម្ងន់​កម្ពុជា ក៏បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ បាន​ត្រៀម​កីឡាករ -​កីឡាការិនី រួចជាស្រេច សម្រាប់​ចេញទៅ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន មិន​ត្រឹម​ប៉ុណ្ណោះ សហព័ន្ធ កំពុង​ត្រៀម​បញ្ជូន​កីឡាករ -​កីឡាការិនី ៣ នាក់ ចេញ​ហ្វឹកហាត់ នៅ​ប្រ​ទ​ទេស​កូរ៉េ ខាងត្បូង ត្រៀម​ចូលរួម​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​អូឡាំពិក រដូវរងា ឆ្នាំ​២០២២ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​៕v​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ