​ប្រជុំពិភាក្សា​និង​ត្រួតពិនិត្យ​លទ្ធផល​ស្តីពី​ការចុះវាស់វែង​និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​

65
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នៅ​សាលាខេត្ត​បាត់ដំបង​កាល​ពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​មាន​រៀបចំ​កិច្ចប្រជុំ​ពិភាក្សា​និង​ត្រួតពិនិត្យ​លទ្ធផល​ស្តីពី​ការចុះវាស់វែង​និង​ផ្ទៀងផ្ទាត់​ទិន្នន័យ​ក្បាលដី​ករណី​វិវាទ​ដីធ្លី​រវាង​លោក​សង​ថន​និង​ប្រជាពលរដ្ឋ​។​ក្រោម​វត្តមាន​លោក​ទេព​ធន​រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​និង​លោក​ងួន រតនៈ​អភិបាលខេត្ត​។​

​ចូលរួម​ក្មុង​កិច្ចប្រជុំ​នេះ​រួមមាន​ប្រតិភូ​ក្រសួង​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​លោក​អភិបាល​ស្តីទី​ស្រុក​គាស់ក្រឡ​,​លោក​អ៊ូ​ដា​រី​ប្រធាន​មន្ទីរ​ដែនដី​នគរូបនីយ៍កម្ម​សំណង់​និង​សុរិយោដី​ខេត្តបាត់ដំបង​និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​។​
​គួរ​បញ្ជាក់ថា​ទីតាំង​វិវាទ​ដីធ្លី​រវាង​លោក​សង​ថន​និង​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ឆ្នាល់មាន់​(​ភូមិ​តា​នួ​ត​ចំណុច​ភ្នំ​ស្នរ​)​និង​ឃុំ​ព្រះ​ផុស​(​ភូមិ​សំរោង ចំណុច​ដំណាក់​អង្ក្រង )​ស្រុក​គាស់ក្រឡ​ខេត្តបាត់ដំបង​៕S/

​រូប​ថ​តះ​លោក​ទេព ធន រដ្ឋលេខាធិការ​ក្រសួង រៀបចំ​ដែនដី នគរូបនីយ៍កម្ម និង​សំណង់​និង​លោក​ងួន រត​នះ​អភិបាលខេត្ត​។ អ្នក​ចូល​រូ​ម​