មនុស្ស​ជាង​១​លាន​នាក់​នៅ​ឥណ្ឌា រង​ការប៉ះពាល់​ដោយ​ទឹកជំនន់​

90
ចែករម្លែក

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​ថា មនុស្ស​ជាង​១​លាន​នាក់​បាន​រង​ផល​ប៉ះពាល់​ដោយ​ទឹក​ជំនន់​នៅ​ប្រទេស​ឥណ្ឌា​ភាគ​ឦសាន ជា​ទី​ដែល​ចំនួន​អ្នក​ស្លាប់​ដោយ​ទឹកជំនន់​កាលពី​សប្តាហ៍​​មុន បាន​កើនឡើង​ដល់​១៣ នាក់​។​

​ទឹកជំនន់​គឺជា​បាតុភូត​ប្រចាំឆ្នាំ​នៅ​តំបន់​ភាគ​ឦសាន​នៃ​ប្រទេស​ឥណ្ឌា​ដែល​បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​រាប់រយ​នាក់​ជា​រៀងរាល់ឆ្នាំ​។​

​សារព័ត៌មាន​AFP បាន​រាយការណ៍​ថា ស្ថានភាព​ទឹកជំនន់​នៅ​រដ្ឋ​អា​សាម​(Assam)​មាន​សភាព​ធ្ងន់ធ្ងរ​។​មនុស្ស​ជាង​១​លាន​នាក់​បាន​ទទួលរង​ប៉ះពាល់​ដោយ​ទឹកជំនន់​ឡើង​ខ្លាំង​នៅ​ឆ្នាំនេះ​។​

​រដ្ឋ​នេះ​បាន​ទទួល​រង​ទឹកជំនន់​ជា​លើកដំបូង​នៅ​ពាក់កណ្តាល​ខែ​ឧសភា ​នៅពេល​មាន​ភ្លៀង​ធ្លាក់​មុន​រដូវវស្សា​មកដល់​ដោយ​បង្ក​ឱ្យ​មាន​ទឹកជំនន់​ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​១១​នាក់​និង​មនុស្ស ២០ នាក់​ទៀត​បាន​ស្លាប់​ដោយសារ​បំណាក់​ដី​ដែល​បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ច្រើន​ថ្ងៃ​ឥត​ឈប់​។​

​ទឹកជំនន់​បាន​ស្រក​ចុះ​វិញ​បន្ទាប់​ពី​ពីរ​បី​សប្តាហ៍​មក ប៉ុន្តែ​វា​ជន់​ឡើង​ម្តងទៀត កាលពី​ថ្ងៃទី ២២ ខែមិថុនា នៅ​ពេល​ចាប់ផ្តើម​រដូវវស្សា​ប្រចាំឆ្នាំ​។​

​ក្រុមមន្ត្រី​បាន​និយាយ​ថា ​មនុស្ស​ជិត ២៩.០០០​នាក់​ដែល​ភាគច្រើន​នៅក្នុង​តំបន់​ជនបទ​ត្រូវបាន​ជម្លៀស​ចេញពី​ផ្ទះ​របស់​ពួកគេ ហើយ​ត្រូវបាន​នាំ​ទៅ​កាន់​ជំរំ​សង្គ្រោះ​៕​ប្រែ​សម្រួល​៖​សុខា​/sn/Ha

ហ្វូងគោ​ដើរកាត់​ទីវាល​ដែល​លិច​ទឹក​នៅ ក្នុង​រដ្ឋ​Assam ប្រទេស​ឥណ្ឌា​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ