Chelsea ស្វះស្វែង​ផ្ទេរ ឌី​ក្លែ​ន រ៉ា​យ របស់​ក្លឹប West Ham ក្នុងតម្លៃ​៤៥​លាន​ផោន​

70
ចែករម្លែក

ក្រុម Chelsea មាន​ទំនុកចិត្ត​កាន់តែខ្លាំង​ឡើង​ថា ពួកគេ​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ឌី​ក្លែ​ន រ៉ា​យ (Declan Rice) របស់​ក្លឹប West Ham ក្នុងតម្លៃ​៤៥​លាន​ផោន​នៅ​រដូវក្តៅ​នេះ​។​
​ ​
​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ចង់បាន​កីឡាករ​អង់គ្លេស​វ័យ​២១​ឆ្នាំ​រូបនេះ​មក លេង​នៅ​តំបន់​បម្រើ​និង​ដឹកនាំ​ប្រព័ន្ធ​ការពារ​របស់លោក​ផងដែរ​។ ក្លឹប Chelsea បាន​ចុះ​កិច្ច ព្រមព្រៀង​ផ្ទេរ​កិ​ឡាករ ហា​គីម ហ្ស៊ី​អ៊ី​ក (Hakim Ziyech) និង​កីឡាករ ទី​ម៉ូ វើ​ន័​រ (Timo Werner) ។​
​ ​
​ប៉ុន្តែ​កាសែត The Sun បាន​អះអាងថា ការចំណាយ​នឹង​បន្តទៀត ហើយ​លោក ឡាំ​ផាត បានស្នើ​ឲ្យ​ក្លឹប​នេះ​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ ឌី​ក្លែ​ន រ៉ា​យ​។​លោក ឡាំ​ផាត អន្ទះសា​ចង់​ប្តូរ កីឡាករ​រូបនេះ​ពី​តំណែង​បម្រើ​កណ្តាល​ដែល​លេង​នាពេល​បច្ចុប្បន្ន​ទៅលេង​នៅ​តំណែង ការពារ​វិញ​។​
​ ​
​ថ្មីៗ​នេះ កីឡាករ​រូបនេះ​លេង​នៅ​តំបន់​ការពារ អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម Wolves ហើយ ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​គ្រូបង្វឹក ដេវីដ ម៉​យ (David Moyes) ។​
​ ​
​ក្លឹប Chelsea បាន​នាំមុខ​គូប្រជែង​របស់ខ្លួន​ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​នៅ​រដូវក្តៅ​នេះ ហើយ​ជឿថា ពួកគេ​អាច​ផ្ទេរ​កីឡាករ​រូបនេះ​ក្នុងតម្លៃ​៤៥​លាន​ផោន​។ រ៉ា​យ បានចាប់ផ្តើម អាជីព​ជាមួយ Chelsea កាលពី​នៅ​យុវជន ប៉ុន្តែ​បាន​ចាកចេញ​នៅពេល​មាន​អាយុ​១៤​ឆ្នាំ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឌី​ក្លែ​ន រ៉ា​យ (Declan Rice)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ