Liverpool គ្រោង​ដាក់សំណើ​ផ្ទេរ​ខ្សែការពារ កាលី​ដូ គូលី​បាលី ឆាប់ៗ

93
ចែករម្លែក

​តាម​ព៌​ត័​មាន​ថា ក្លឹប Liverpool រំពឹងថា នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែការពារ កាលី​ដូ គូលី​បាលី (Kalidou Koulibaly) របស់​ក្លឹប Napoli ខណៈពេល​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) ត្រៀម​ពង្រឹង​ក្រុម​របស់លោក ដើម្បី​ឡើងដល់​កម្រិត​កំពូល​តែម្តង​។​
​ ​
​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ថា លោក ក្លប់ ត្រៀម​នាំយក​ខ្សែការពារ​រូបនេះ​មកលេង​ជា​ដៃគូ ជាមួយ​កីឡាករ វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​កាន់តែ​រឹងមាំ​។​
​ ​
​វ៉ាន ឌី​ក និង​មិត្ត​រួម​ក្រុម​របូត​ត្រឹម​២១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​លី​កនៅ​រដូវ​កាល​នេះ ប៉ុន្តែ គូលី​បាលី ត្រូវបាន​គេ​ចាត់ទុកថា ជា​កីឡាករ​ដែល​អាចធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​របស់ Liverpool ឡើងដល់ កម្រិត​ខ្ពស់​។​កីឡាករ​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​រូបនេះ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មក កាន់​អង់គ្លេស បើទោះបីជា​ក្លឹប​ជាច្រើន​មានការ​រារែក​នឹង​តម្លៃ​៩០​លាន​ផោន​ដែល​កំណត់ដោយ ម្ចាស់​ក្លឹប​លោក អូ​រ៉េ​លី​អូ ឡូ​រិ​នទី​ស (Aurelio De Laurentiis) សម្រាប់​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ ក៏ដោយ​។​
​ ​
​ទោះបីជា​យ៉ាងណា កាសែត​អ៊ីតាលី​និយាយថា កិច្ចព្រមព្រៀង​ផ្ទេរ​នឹង​កើតមាន​ក្នុងពេលឆាប់ៗ​នេះ​។ វិបត្តិ​វីរុស​កូ​រ៉ូ​ណា​បាន​ប៉ះពាល់​ដល់​លទ្ធភាព​ផ្ទេរ​កីឡាករ​ឆ្នើមៗ​នៅ​តំបន់​អឺរ៉ុប ហើយ​ថា ក្លឹប Napoli ប្រហែលជា​ទម្លាក់​ថ្លៃ​សម្រាប់​ខ្សែការពារ​រូបនេះ​។ សេចក្តីរាយការណ៍​នៅ អ៊ីតាលី​បានលើកឡើង​ថា ខ្សែការពារ ដឺ​ចាន ឡូ​វ​រ៉េ​ន (Dejan Lovren)​ប្រហែលជា​ត្រូវ​បញ្ចូល​ក្នុង កិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ គូលី​បាលី​។​
​ ​
​កីឡាករ​វ័យ​២៩​ឆ្នាំ​រូបនេះ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន ហើយ​ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ច ព្រមព្រៀង​ផ្ទេរ​៧២​លាន​ផោន​មកកាន់​ក្លឹប Manchester City ស្របពេល​លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) អន្ទះសា​ចង់​ពង្រឹង​ប្រព័ន្ធ​ការពារ​។​
​ ​
​គូលី​បាលី បាន​បដិសេធ​លទ្ធភាព​ផ្ទេរ​មក​ក្លឹប Newcastle ដែល​ព្យាយាម ដើម្បី​នាំយក​កីឡាករ រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែការពារ កាលី​ដូ គូលី​បាលី (Kalidou Koulibaly)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ