កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ អង្គា​រ៍ ទី​៣០ ខែមិថុនា ឆ្នាំ២០២០

103
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(02:15) Brighton vs Manchester United
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Brighton vs Manchester United

បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម Leicester City ០-០ ក្រុម Brighton ត្រៀម​វិលត្រឡប់​ទៅរក​វិថី​ឈ្នះ​របស់ ខ្លួន​វិញ​នៅពេល​ពួកគេ​ជួប​ប្រកួត​ជាមួយ​ក្រុម Manchester United នៅ​រាត្រី​ថ្ងៃ​អង្គា​រ៍​នេះ​។​
​ ​
​ក្រុម Brighton បន្ត​ស្ថិតិ​មិនដែល​ចាញ់​ឡើងដល់​៣​ប្រកួត ប៉ុន្តែ​ពួកគេ​នៅមាន​ការងារ​ច្រើន​ទៀត ដែល​ត្រូវធ្វើ​នៅពេល​ពួកគេ​ជួប​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ។ កីឡាករ ចូ​សេ អ៊ី​ស​ហ្គៀ​ដូ (Jose Izquierdo) កំពុង​ព្យាបាល​របួស ប៉ុន្តែ​ក្រុម​នេះ​គ្មាន​បញ្ហា​របួស​ថ្មី​ទេ​។
​ ​
​ផ្ទុយទៅវិញ ក្រុម Man Utd ទើបនឹង​បាន​យកឈ្នះ​លើ​ក្រុម Sheffield United ៣-០ ស្របពេល ក្រុម​នេះ​បន្ត​ស្វែងរក​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។ ក្រុម​កីឡាករ​របស់លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) សំដៅ​រក្សា​កៅអី​នៅក្នុង​ចំណោម​ក្រុម​កំពូល ទាំង​បួន ហើយ​ពួកគេ​គួរ​ឆ្លៀតឱកាស​ធ្វើ​ឲ្យ​បានល្អ​តាមរយៈ​ការប្រកួត​នេះ​ដែលជា​ការប្រកួត បិទទ្វារ​។​
​ ​
​កីឡាករ​ដែល​គូប្រជែង​ត្រូវ​ឃ្លាំមើល​នោះ គឺ​កីឡាករ​បារាំង អែន​ថូ​នី ម៉ា​សល (Anthony Martial) ដែល​រកបាន​គ្រាប់​បាល់​ហ៊ែ​ទ្រិ​កលើ​ក្រុម Sheffield United ។​
​ ​
​ចាំ​មើលថា តើ​ក្រុម Manchester United អាចធ្វើ​បានល្អ​កម្រិតណា​នៅពេល​ជួប​ក្រុម Brighton ដែល​កំពុង​ស្រេកឃ្លាន​ជ័យជម្នះ​៕
​ទស្សន​: Brighton 1-3 Manchester United
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(00:30) Levante vs Sevilla
(00:30) Mallorca vs Celta Vigo
(03:00) Barcelona vs Real Madrid
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Mallorca vs Celta Vigo

ក្រុម Celta Vigo មាន​ក្តី​សង្ឃឹមថា នឹង​ឆ្លង​ផុត​គ្រោះ​ធំ​ចាប់តាំងពី​ក្របខណ្ឌ La Liga​បន្តសកម្មភាព បាល់ទាត់​ឡើងវិញ ហើយ​អាច​នឹង​នាំមុខ​ក្រុម Real Mallorca រហូតដល់​៦​ពិន្ទុ​។​
​ ​
​បន្ទាប់ពី​បន្តសកម្មភាព​ប្រកួត​នៅ​ក្របខណ្ឌ​កំពូល​របស់​អេ​ស្ប៉ា​ញ​ដោយ​ប្រកួត​ចាញ់​ក្រុម Villarreal ក្រុម Vigo លេងបួន​ប្រកួត​មិនដែល​ចាញ់ ដោយ​យកឈ្នះ​ក្រុម Alaves និង Real Sociedad និង​ប្រកួត​ស្មើ​ជាមួយ​ក្រុម Real Valladolid និង​ក្រុម Barcelona ។​
​ ​
​ក្រុម​នេះ​បានបង្ហាញ​ស្មារតី​លេង​ដ៏​ល្អ ដោយ​តាម​ពីក្រោយ​ក្រុម Barcelona រហូត​ស្មើ ២-២ ហើយ​ក្រុម Barcelona ទាត់​១៩​ជើង ហើយ​ពួកគេ​អាច​រឹតត្បិត​មក​ត្រឹម​២​គ្រាប់​ចំ​គោលដៅ​។​
​ ​
​ក្រុម Celta Vigo ក៏មាន​ប្រព័ន្ធ​ការពារ​ត្រដាបត្រដួស​ផងដែរ ដោយ​ពួកគេ​របូត​៣៧​គ្រាប់​នៅក្នុង ៣២​ប្រកួត ។ ក្រុម Vigo អាច​រក្សា​ឃ្លី​ន​ស៊ីត​បាន​៦​ប្រកួត​ក្នុង​១០​ប្រកួត​ចុងក្រោយ​នៅ​ក្របខណ្ឌ La Liga ។​
​ ​
​ក្រុម Mallorca ខកខាន​មិនបាន​រក​គ្រាប់​បាល់​សម្រាប់​ការប្រកួត​នៅ​ពាក់កណ្តាល​នៃ​ការប្រកួត ក្នុង​លី​កនៅ​រដូវ​កាល​នេះ គឺ​១៦​ប្រកួត​នៅក្នុង​ចំណោម​៣២​ប្រកួត ហើយ​ប្រកួត​ស្មើ ០-០ ក្នុង​៧​ប្រកួត​ចំណោម​១៦​ប្រកួត​ដែល​ពួកគេ​លេង​នៅក្នុង​ទឹកដី​។​
​ ​
​គ្មាន​ក្រុម​ណាមួយ​ដែល​ចាញ់​ច្រើន​ដូចជា​ក្រុម Mallorca នោះទេ​នៅ​រដូវ​កាល​នេះហើយ​ថា ក្រុម​នេះ​អាច​នឹង​ជួប​បរាជ័យ​ជាថ្មី​នៅពេល​ជួប​ជាមួយ​ក្រុម Vigo​។​
​ ​
​ប្រសិនបើ​ពួកគេ​អាច​យកឈ្នះ​ក្រុម Vigo នោះ វា​គឺជា​ការប្រកួត​ដ៏​ល្អ​បំផុត​ហើយ ប៉ុន្តែ​វា​អាចជា ការប្រកួត​ដ៏​តឹងតែង​ផងដែរ​រវាង​ក្រុម​ទាំងពីរ​។​
​ ​
​ស្ថិតិ​ក្រុម​ទាំងពីរ​នេះ​ហាក់ដូចជា​មិន​ខុសគ្នា​ប៉ុន្មាន​ទេ​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​អាចធ្វើ បានល្អ​នៅ​រាត្រី​ថ្ងៃ​អង្គារ​នេះ​៕ ប្រែ​សម្រួលៈ ពិសិដ្ឋ​
​ទស្សន​: Mallorca 2-2 Celta Vigo
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(00:30) TorinoVs Lazio
(02:45) Genoa Vs Juventus

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ