ខេត្ត​យូ​ន​ណាន​គាំទ្រ​ឱ្យ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​អភិវឌ្ឍ​ដោយមាន​គុណភាព​ខ្ពស់

144
ចែករម្លែក

​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០​ខេត្ត​យូ​ន​ណាន​បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​ដោយ មាន​គុណភាព​ខ្ពស់​ដើម្បី​បកស្រាយ​ពី​“​មតិ​មួយចំនួន​នៃ​សាលា​រដ្ឋបាល​ប្រជាជន​ខេត្ត​យូ​ន​ណាន​អំពី​ការគាំទ្រ​តំបន់​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​អភិវឌ្ឍ​ដោយមាន​គុណភាព​ខ្ពស់​”​។ លិខិតផ្លូវការ​នេះ គ្របដណ្តប់​លើ​វិស័យ​សំខាន់​ចំនួន​៦ សរុប​មាន ២៣ ប្រការ គឺ​ផ្តល់​សិទ្ធិ​កែទម្រង់​ដោយ​ឯករាជ្យ កាន់តែច្រើន​បន្ត​ជំរុញ​ការបើកចំហ​ហិរញ្ញវត្ថុ​ផ្តល់​ការគាំទ្រ​ថវិកា​និង​ពន្ធ​អនុគ្រោះ​កាន់តែច្រើន​ផ្តល់​ការ អនុគ្រោះ​អំពី​ការ ប្រើប្រាស់​ដីធ្លី​និង​បង្កើត​បរិស្ថាន​ធនធានមនុស្ស​អន្តរជាតិ​។​

តាម​ប្រភពព័ត៌មាន​ពី​ស្ថាប័ន​ពាក់ព័ន្ធ​បានឱ្យដឹងថា​លិខិត​នេះ​មានបំណង​ព​ន្លឿ​ន​ដំណើរ​នៃ​ការកសាង​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ទាក់ទាញ​ឱ្យ​សហគ្រាស​កាន់តែច្រើន​មក​ធ្វើ​អាជីវកម្ម​ក្នុង​តំបន់​ពិសោធន៍​និង​បង្កើត​បរិយាកាស​ល្អប្រសើរ​បំផុត​ដើម្បី​ជំរុញ​ការច្នៃប្រឌិត​ប្រព័ន្ធគ្រប់គ្រង ៕ ដោយ​ហាន ឈឹង​យាន់ និង លីវ ជឺ​យូ​

ផ្នែក​គុន​មីង​នៃ​តំបន់​ពិសោធន៍​ពាណិជ្ជកម្ម​សេរី​ចិន​(​ខេត្ត​យូ​ន​ណាន​)​ស្តារ​អាជីវកម្ម​ឡើងវិញ​។​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ