មនុស្ស​ប្រុស​កើតមុន​ច្រើន គួរ​ដោះស្រាយ​បែបណា​?

100
ចែករម្លែក

​ចំពោះ​មនុស្ស​ភាគច្រើន ការប្រែប្រួល​កម្រិត​នៃ​អ័រម៉ូន​នាំ​ឲ្យ​កើតមុន​។ អ័រម៉ូន​ទាំងនេះ​បង្កើត​ជាតិ ប្រេង​ដែល​ឲ្យ​រន្ធ​ជិត ដែល​ជួនកាល​ទៀត​អោយ​បាក់តេរី​រីកលូតលាស់​។ រឿង​ទាំងពីរ​នេះ បណ្តាល​ឲ្យ​បញ្ហា​មុន​ផ្ទុះឡើង​។​

​បុរស​ដែល​ឪពុក​មាន​បញ្ហា​មុន​ធ្ងន់​ថ្ងរ ហាក់ដូចជា​ងាយ​នឹងមាន​ដែរ​។ ថ្នាំ​មួយចំនួន​ដូចជា​ថ្នាំ lithium ដែល​ត្រូវបាន​ប្រើ ដើម្បី​ព្យាបាល​ជំងឺផ្លូវចិត្ត​នោះ និង​ថ្នាំ​ករទី​កូ​ស្តេ​រ៉ូ​អ៊ី​ត​ក៏​អាច​នាំ​ឲ្យកើតមុន​ផងដែរ​។​

ការផ្ទុះ​ឡើង​នៃ​មុន​ចំពោះ​បុរស​
​ជារឿយៗ បុរស​កើតមុន​នៅលើ​មុខ និង​ខ្នង​។ ការ​បែកញើស​អាចធ្វើ​ឲ្យ​វា​ចេញ​ច្រើន​។ ការចេញ មុន​ច្រើន​នៅលើ​ខ្នង ជារឿយៗ​កើតមាន​នៅក្នុង​អាកាសធាតុ​ក្តៅ ឬ​ក្រោយពី​ធ្វើ​លំ​ហាត់ប្រាណ​។ មុន​ខ្នង គឺ​ពិបាក​នឹង​គ្រប់គ្រង​ជាង​មុន​នៅលើ​មុខ​។​

អ្វីដែល​អ្នក​អាច​ធ្វើបាន​
​សូម​រក្សា​ស្បែក​របស់​អ្នក​ឲ្យ​ស្អាត​។ ផលិតផល​លាង​សម្អាត​ជាច្រើន គឺមាន​នៅលើ​ទីផ្សារ​។ ជាទូទៅ​ចៀសវាង​ផលិតផល​ណា​ដែល​ធ្វើ​ឲ្យ​រលាក​ស្បែក​របស់​អ្នក​ហើយ​ចូរ​លាង​សម្អាត​ស្បែក ពីរដង​ក្នុង​មួយថ្ងៃ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ