វីរុសផ្តាសាយថ្មី “ដែលអាចផ្ទុះទៅជាជំងឺរាតត្បាត” ត្រូវបានរកឃើញនៅប្រទេសចិន

212
ចែករម្លែក

យោងតាមអត្ថបទប៊ីប៊ីស៊ីសរសេរនៅថ្ងៃអង្គារទី៣០មិថុនានេះបានឱ្យដឹងថា ដានជំងឺផ្តាសាយថ្មីដែលមានសក្តានុពលក្នុងការក្លាយជាជំងឺរាតត្បាតត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញនៅក្នុងប្រទេសចិន។

ពួកគេនិយាយថាវាបានលេចឡើងនាពេលថ្មីៗនេះហើយបានតោងជាមួយសត្វជ្រូក ប៉ុន្តែអាចឆ្លងទៅមនុស្ស។

ក្រុមអ្នកស្រាវជ្រាវមានការព្រួយបារម្ភថាវាអាចប្រែប្រួលរូបរាងបន្ថែមទៀតដូច្នេះវាអាចឆ្លងរាលដាលយ៉ាងងាយស្រួលពីមនុស្សទៅមនុស្ស និងបង្កឱ្យមានការផ្ទុះឡើងជំងឺរាតត្បាតមួយទៀតទូទាំងពិភពលោក។

ពួកគេនិយាយថា ទោះបីវាមិនមែនជាបញ្ហាបន្ទាន់ក៏ដោយ ក៏ប៉ុន្តែវាមាន “គ្រប់លក្ខណៈទាំងអស់” ដើម្បីឆ្លងមកមនុស្ស ហើយត្រូវការការឃ្លាំមើលយ៉ាងដិតដល់។

ដោយសារវាជាមេរោគថ្មី មនុស្សអាចមានតិចតួចឬគ្មានសោះតែម្តងនូវប្រព័ន្ធភាពស៊ាំប្រឆាំងនឹងវីរុសនេះ។

អ្នកវិទ្យាសាស្ត្របានសរសេរនៅក្នុងទស្សនាវដ្តី “កិច្ចដំណើរការនីតិវិធីនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រជាតិ” ថា វិធានការនានាដើម្បីគ្រប់គ្រងមេរោគនៅក្នុងសត្វជ្រូកនិងការឃ្លាំមើលយ៉ាងដិតដល់ចំពោះកម្មករនៅក្នុងឧស្សាហកម្មជ្រូក គួរតែត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស៕ ដោយ៖ កញ្ញាដាលីស

មេរោគថ្មីត្រូវបានរកឃើញនៅលើសត្វជ្រូកនៅប្រទេសចិន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ