អាហារ​អាចជួយ​សុខភាព​អ្នក​ដែល​តែង​ចូល​គេង​យប់​ជ្រៅ​

100
ចែករម្លែក

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អ្នក​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ​គួរតែ​ញ៉ាំ ដើម្បី​សុខភាព​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ដែល​តែងតែ​ធ្វើការ​ដល់​យប់​ជ្រៅ​ទើប​គេង គួរតែ​ញ៉ាំ​អាហារ​ថ្ងៃត្រង់ អាហារ​ពេល​ល្ងាច អាហារ​ពេលយប់ ត្រី ស៊ុត ផលិតផល​ដែល​ធ្វើ​ពី​សណ្តែក និង​ទឹកដោះគោ ព្រោះ​អាហារ ទាំងនេះ អាចជួយ​ផ្តល់​សារធាតុចិញ្ចឹម​ដល់​រាងកាយ​អ្នក​។ ជាពិសេស បន្ទប់​ការងារ​របស់​អ្នក ត្រូវតែមាន​ខ្យល់អាកាស​ចេញចូល ទើប​មិន​ធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ខ្វះ​អុកស៊ីសែន​។​

​អ្នក​ដែល​ចូល​គេង​យប់​ជ្រៅ គួរតែ​ប៉ូវ​វីតាមីន​ឲ្យ​បាន​គ្រប់ ដូចជា​វីតាមីន​A និង​វីតាមីន​B​។ វីតាមីន​A នឹង​អាចជួយ​ការពារ​ភ្នែក​អ្នក​បាន​យ៉ាង​ល្អ​។ ចំណែក​វីតាមីន​B នឹង​ជួយ​ការពារ​សរសៃ​ភ្នែក របស់​អ្នក ធ្វើ​ឲ្យ​ភ្នែក​អ្នកមើល​បាន​ច្បាស់​។ ដូចនេះ អ្នក​គួរតែ​បរិភោគ​ការ៉ុត ប៉េងប៉ោះ ល្ងរ​ខ្មៅ និង​ផលិតផល​ធ្វើ​ពី​សណ្តែកសៀង ព្រមទាំង​ទឹកដោះគោ​ស្រស់​ផងដែរ​។​

​វីតាមីន​សេ ក៏​អ្នក​គួរតែ​ពិសា​រដែរ ព្រោះ​វីតាមីន​មួយ​នេះ អាចជួយ​ការពារ​ស្បែក​អ្នក​មិន​ឲ្យ​ខូច ព្រោះតែ​អ្នក​តែង​ចូល​គេង​យប់​ជ្រៅ​។ ដូចនេះ ចំពោះ​អ្នក​ដែល​ចូលចិត្ត​ចូល​គេង​យប់​ជ្រៅ ត្រូវតែ​ញ៉ាំ​ក្រូច និង​ទំពាំងបាយជូរ​ឲ្យ​បាន​ច្រើន ទើប​អាច​ជំនួយ​ដល់​ស្បែក​របស់​អ្នក​។​

​បើ​អ្នក​តែង​ចូល​គេង​យប់​ជ្រៅ កាហ្វេ និង​តែ មិនគួរ​ញ៉ាំ​ឡើយ ព្រោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សតិ អារម្មណ៍​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​អ្នក​មិនអាច​គេង​លក់​ស្រួល​បានឡើយ​ក្រោយ​ពេលដែល​អ្នក បំពេញការងារ​រួច​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទើប​សុខភាព​អ្នក​មិន​ត្រូវបាន​បំផ្លាញ ព្រោះតែ​គេង​យប់​ជ្រៅ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ