ស្មាតហ្វូនស៊េរី Huawei P40 នាំមកនូវភាពរស់រើកចំពោះការថតរូបតាមទូរស័ព្ទ

207
ចែករម្លែក

ជាមួយប្រព័ន្ធកាមេរ៉ាចម្រុះហៅថា Ultra Vision Leica និងការប្រើប្រាស់យ៉ាងប៉ិនប្រសព្វនៃប្រព័ន្ធ AI ក្រុមហ៊ុន Huawei កំពុងស្វះស្វែងកំណត់និយមន័យឡើងវិញនៃការថតរូប។

កាលពីឆ្នាំមុន Huawei បានចាប់ផ្តើមសករាជថ្មីក្នុងវិស័យថតរូបតាមទូរស័ព្ទ នៅពេលក្រុមហ៊ុនណែនាំនូវទូរស័ព្ទ Huawei P30 Pro។ តាមរយៈការច្របាច់បញ្ចូលគ្នាដ៏ឆ្លាតវៃរវាងកាមេរ៉ា ៤០ មេហ្គាភិចសែលនិងប្រព័ន្ធ AI ដ៏ខ្លាំងក្លា កាមេរ៉ាបួនគ្រាប់ម៉ាក Leica របស់ទូរស័ព្ទ P30 Pro អាចសម្រេចបាននូវការថតហ្ស៊ូមបែបអុកទិកបាន ៥ ដង និងថតហ្ស៊ូមបែបហាយប្រ៊ីដបាន ១០ ដង ជាលក្ខណៈពិសេសមួយដែលមានតែកាមេរ៉ាអាជីពធំៗប៉ុណ្ណោះអាចធ្វើទៅបាន។

មួយឆ្នាំកន្លងផុតទៅយ៉ាងលឿន ទូរស័ព្ទថ្មីស៊េរី P40 ក៏បានមកដល់។ បំពាក់មកជាមួយប្រព័ន្ធកាមេរ៉ាថ្មី Ultra Vision Leica ពោលមាន៣គ្រាប់នៅលើ P40, ៤គ្រាប់នៅលើ P40 Pro និងកាមេរ៉ា Penta នៅលើ P40 Pro+ ស៊េរីទូរស័ព្ទ P40 តំណាងឱ្យការលោតផ្លោះមួយទៀតសម្រាប់កាមេរ៉ាស្មាតហ្វូន។

កាមេរ៉ាថតផ្ទៃលាត ២៣ មិល្លីម៉ែត្ររបស់ P40 មាន Sensor ថ្មី Ultra Vision កម្រិត ៥០ មេហ្គាភិចសែល។ Sensor ប្រភេទ CMOS 1/1.28 អ៊ីញ គឺជា Sensor ធំបំផុតដែលបង្ហាញខ្លួននៅលើទូរស័ព្ទ Huawei។ ផ្សំគ្នាជាមួយ Filter ប្រភេទ RYYB សម្រាប់ផ្ទេរពន្លឺចេញចូល Sensor របស់ទូរស័ព្ទថ្មីនេះអាចយកពន្លឺចូលបាន ២០០ ភាគរយច្រើនជាងស្មាតហ្វូនថ្លៃៗរបស់ក្រុមហ៊ុនផ្សេង។

គួបផ្សំជាមួយប្រព័ន្ធទប់លំនឹងដ៏អស្ចារ្យ ប្រព័ន្ធកាមេរ៉ាចម្រុះរបស់ P40 Pro អនុញ្ញាតឱ្យលោកអ្នកថតរូបច្បាស់ល្អនិងកាត់បន្ថយស្នាមអុចៗ នៅពេលលោកអ្នកថតហ្ស៊ូមប្រភេទអុបទិក ៥ ដង (ស្មើនឹងកែវលែន ១២៥ មិល្លីម៉ែត្រ) ថតហ្ស៊ូមហាយប៊្រីដ ១០ ដង និងថតហ្ស៊ូមឌីជីថល ៥០ ដង។

ចំពោះ P40 Pro+ មានកាមេរ៉ាអាចថតហ្ស៊ូមបែបឌីជីថលបានរហូតដល់ ១០០ ដង ដោយមានស្នាមអុចៗតិចបំផុត៕ ដោយ៖ កញ្ញាដាលីស

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ