WHO​បញ្ជូន​ក្រុម​អ្នកជំនាញការ​មក​ចិន​ដើម្បី​ស៊ើបអង្កេត​អំពី​ប្រភព​នៃ​វីរុស​កូរ៉ូណា​

177
ចែករម្លែក

​អង្គការ​សុខភាព​ពិភពលោក​(WHO)​នឹង​បញ្ជូន​អ្នកជំនាញការ​មួយក្រុម​ទៅកាន់​ប្រទេស​ចិន​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ស៊ើបអង្កេត​ប្រភព​នៃ​វីរុស​កូរ៉ូណា​ថ្មី ,​នេះ​បើ​តាម​ប្រធាន​ទីភ្នាក់ងារ​សុខភាព​ពិភព​​លោក​នេះ លោក តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ទី​២៩​មិថុនា​។​

​លោកតេ​ដ្រូ​ស​បាន​និយាយថា​« យើង​អាច​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ​បាន​កាន់តែ​ប្រសើរឡើង នៅពេល​យើង​ដឹង​អ្វី​គ្រប់យ៉ាង​អំពី​វា រួមទាំង​ការចាប់ផ្តើម​របស់​វារ​បៀ​ប​ណា​។​យើង​នឹង​បញ្ជូន​ក្រុម​មួយ​​នៅ​សប្តាហ៍​ក្រោយ​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ត្រៀម​សំរាប់​ការស៊ើបអង្កេត​នេះ​»​។​

​សូមបញ្ជាក់​ថា ប្រធានាធិបតី​អាម៉េរិក​ក៏ដូចជា​រដ្ឋមន្ត្រីការបរទេស​របស់​លោក​សុទ្ធតែ​បាន​និយាយថា ជំងឺ​កូវី​ដ​១៩​បង្កឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ អាច​លេច​ធ្លាយ​ចេញពី​បន្ទប់ពិសោធន៍​មួយ​នៅ​ក្រុង​​វូ​ហាន ប្រទេស​ចិន​ទោះជា​យ៉ាងណា​ពួកគេ​មិន​បាន​បង្ហាញ​ភស្តុ​ង​តាង​ចំពោះ​ការអះអាង​នេះ​ទេ​និង​ចិន​បាន​បដិសេធ​វា​នៅ​ពេល​អ្នកវិទ្យាសាស្ត្រ​និយាយថា វីរុស​នេះ​កើត​ចេញ​តាម​ធម្មជាតិ​។​

​ប្រធានាធិបតី​អាម៉េរិក​បានប្រកាស​ផែនការ​ចាកចេញ​ពី​អង្គការ​WHO ដោយ​លោក​សំអាង​ថា​វា​ជិតស្និទ្ធ​នឹង​ចិន​ពេក​។​លោក​បាន​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ថា ប្រភព​នៃ​ជំងឺ​នេះ​ចេញពី​ចិន​ដោយ​ថែមទាំង​​ហៅ​វា​ថា​ជា​«Kung Flu»​នៅក្នុង​ការជួបជុំ​អ្នកគាំទ្រ​ពីរ​កាលពី​ខែ​មុន​។​

​ចំពោះ​ការប្រើ​ពាក្យ​សម្តី​បែបនេះ នាយក​កម្មវិធី​គ្រាអាសន្ន​របស់​WHO លោក​ម៉ៃ រ៉ា​យ​អឹន បាន​អំពាវនាវ​អោយ​មាន​ការនិយាយស្តី​បែប​អន្តរជាតិ គឺ​ផ្អែក​លើ​ការចេះ​គោរព​គ្នា​និង​ថា​មនុស្ស​ជាច្រើន​ក្នុង​​លោក​បាន​ប្រើ​ភាសា​មិន​ប្រពៃ​នៅក្នុង​ការឆ្លើយតប​នឹង​ជំងឺឆ្លង​នេះ​។​

​លោក​រ៉ា​យ​អឹន​បាន​បន្តថា មាន​ការរីកចំរើន​ខ្លាំងណាស់​នៅក្នុង​ការស្វែងរក​វ៉ាក់សាំង​ប្រឆាំង​កូវី​ដ​១៩ តែ​មិន​ទាន់​មាន​ការធានា​ថា​នឹង​ទទួលបាន​ជោគជ័យ​នៅ​ឡើយ​ទេ​។​

​ចំណែក​ប្រធាន​WHO តេ​ដ្រូ​ស អាត​ហាណូម ហ្គេ​ប្រេ​យេស៊ូ​ស បាន​ប្រាប់​សន្និសីទកាសែត​មួយ​ថា ជំងឺ​ឆ្លងកូវី​ដ​១៩​មិនទាន់​ជិត​ផុតរលត់​ទេ​។​លោក​ថា នៅ​៦​ខែ​បន្ទាប់​ពី​ចិន​បាន​ជូនដំណឹង​ព្រមាន​ដល់​អង្គ​​ការ​របស់​លោក កូវី​ដ​១៩ ឥឡូវ​ចម្លង​មនុស្ស​ជាង​១០​លាន​នាក់​និង​ជាង​កន្លះ​លាន​បាន​ស្លាប់​នៅ​ទូទាំង​ពិភពលោក ហើយ​«​មនុស្ស​ជាច្រើន​នៅ​សង្ស័យថា​វីរុស្ស​នេះ​នៅ​វិវត្ត​និង​រីក​រាលដាល​។​យើង​ទាំងអស់​​គ្នា​ចង់​អោយ​វា​ផុត​រលត់​ទៅ និង​វិល​មក​កាន់​ជីវភាព​រស់នៅ​ធម្មតា​វិញ​តែ​ការពិត​គឺ​ថា​វា​មិន​ទាំង​ទាន់​ទាំង​ជិត​ចប់​ផង​ទេ​។​ទោះ​ជា​ប្រទេស​ជាច្រើន​បាន​ធ្វើអោយ​មាន​ការរីក​ចំរើន​ខ្លះ​ក៏​ជំងឺ​ឆ្លងកូវី​ដ​១៩​បង្កើនល្បឿន​វាយប្រហារ​»៕​ប្រែ​សម្រួល​៖​វាសនា​

​មេដឹកនាំ​អាម៉េរិក​ចោទប្រកាន់ថា វីរុស​កូរ៉ូណា​លេច​ធ្លាយ​ចេញ​ពី​កន្លែង​ពិសោធន៍​វីរុស​មួយ​នៅ​ក្រុង​វូ​ហាន តែ​ចិន​បាន​បដិសេធ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ