សុនខសំណព្វរបស់ប៉ាកគីអៅងាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ឡានកិនដ៏រន្ធត់

325
ចែករម្លែក

ម្ចាស់ខ្សែក្រវាត់ប្រដាល់ពិភពលោក មែននី ប៉ាកគីអៅ បានបញ្ចុះសពសុនខចិញ្ចឹមជាទីស្រលាញ់របស់គាត់ឈ្មោះ ជែក រូសសែល ថេរៀ ផាកមែន អាយុ ១៤ ឆ្នាំនៅក្នុងបរិវេណផ្ទះរបស់គាត់នៅទីក្រុងជេណេរ៉លសាន់តូស កាលពីថ្ងៃអាទិត្យទី២៨មិថុនា បន្ទាប់ពីឆ្កែនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧបទ្ទវេហតុហេតុឡានកិនដ៏រន្ធត់។

សមាជិកដ៏យូរអង្វែងរបស់ប៉ាកគីអៅ គឺលោក ដេវីត ស៊ីសសិន បានកំពុងរយ៉ែឡានចេញពីផ្ទះរបស់ប៉ាក់គីអៅ នៅពេលសុនខនោះរត់ចេញមកចូលក្រោមកង់ឡាន រងរបួសធ្ងន់។

លោកស៊ីសសិនដ៏ខូចចិត្តបានប្រាប់បណ្តាញព័ត៌មានហ្វីលីពីនថា “ខ្ញុំមិនបានឃើញវាទេ។ អង្គរក្សរបស់មេ (ប៉ាកគីអៅ) និយាយថា សុនខមិនដឹងចេញមកពីកន្លែងណាទេ ហើយវាយឺតពេលទៅហើយ”។

ផាកមែន ដែលឃើញថតរូបជារឿយៗជាមួយប៉ាកគីអៅនៅពេលឡើងសង្វៀនប្រកួតនោះ ភ្លាមៗត្រូវបានបញ្ជូនទៅពេទ្យសត្វប៉ុន្តែមិនអាចសង្គ្រោះជីវិតវាបានឡើយ។

លោកស៊ីសសិននិយាយថា “ប្រសិនបើវាមានអាយុ ៧ ឆ្នាំ វាប្រហែលជាអាចនៅរស់ យោងតាមពេទ្យសត្វ”។

លោកបានបន្ថែមថា “ប៉ាកគីអាវនិងប្រពន្ធរបស់គាត់ ជីនគី យល់ពីរឿងនេះនិងទទួលយកនូវអ្វីដែលបានកើតឡើង។ វាជាគ្រោះថ្នាក់ចៃដន្យ”។

ផាកមែនបានអមដំណើរម្ចាស់ខ្សែក្រវាត់ពិភពលោក ៨ ជំនាន់រូបនេះចាប់តាំងពីឆ្នាំ ២០០៦ ក្នុងអំឡុងពេលគាត់ចេញប្រយុទ្ធនៅទូទាំងពិភពលោក៕ ដោយ៖ កញ្ញាដាលីស

ផាកមែន ឆ្កែចិញ្ចឹមរបស់ប៉ាកគីអៅ ត្រូវឡានកិនងាប់

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ