​ម៉ាស៊ីន​បូម​សម្អាត​ធូលី​ស្លឹកឈើ​និង​សំរាម​ចំនួន​ពីរ​គ្រឿង​ដែលជា​កាដូ​នៃ​ទីក្រុង​ណាន​នី​ង​

93
ចែករម្លែក

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ប្រើប្រាស់​ម៉ាស៊ីន​បូម​សម្អាត​ធូលី ស្លឹកឈើ និង​សំរាម ចំនួន​២ គ្រឿង ដើម្បី​បោស​នៅតាម​ដងផ្លូវ និង​តាម​សួនច្បារ​នានា​នៅក្នុង​រាជធានី​ភ្នំពេញ​។ ម៉ាស៊ីន​ទាំងពីរ​គ្រឿង​នេះ​ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ដែលជា​ទីក្រុង​ចងសម្ព័ន្ធ​មេត្រីភាព​ជាមួយ​រាជធានី​ភ្នំពេញ ។​

​គួរ​បញ្ជាក់ថា​៖​ចំពោះ​ការងារ​សម្អាត​ធូលី ស្លឹកឈើ សំរាម​និង​អនាម័យ​នៅតាម​ផ្លូវ​សាធារណៈ តាម​សួនច្បារ​នានា​តាម​ទីផ្សារ​នានា​ត្រូវបាន​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់​ជា​ចម្បង​។​ដើម្បី​ថែរក្សា​អនាម័យ​និង​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ផង​និង​ដើម្បី​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ភ្នំពេញ​ផង​ដោយ​លោក​បាន​ចាត់ចែង​ដល់​អង្គភាព​ជំនាញ​ធ្វើ​កិច្ចការងារ​នេះ​ដោយផ្ទាល់​។​

​ពាក់ព័ន្ធ​ការងារ​នេះ​លោក​នួន​សំ​ណា​វុ​ធ​អភិបាល​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម​និង​សំណល់​រឹង​រាជធានី​ភ្នំពេញ​មានប្រសាសន៍​ឱ្យដឹងថា​៖​ម៉ាស៊ីន​បូម​ធូលី​ស្លឹកឈើ​និង​សំរាម​នេះ​ជា​អំណោយ​របស់​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន​ដែល​បាន​បញ្ជូន​មកឱ្យ​រាជធានី​ភ្នំពេញ​ស្រប​ពេលដែល​ទីក្រុង​ណាន​នី​ង​ផ្តល់​បរិក្ខារ​ពេទ្យ​មួយចំនួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​។

​លោក​ក៏បាន​បញ្ជាក់ទៀតថា​៖​ម៉ាស៊ីន​បូម​ទាំងពីរ​ខាងលើនេះ​គឺ​សមត្ថភាព​ប្រើប្រាស់​សម្រាប់​បោសសម្អាត​នៅក្នុង​បរិវេណ​ដែល​ផ្ទៃដី​ទំហំ​១៦.០០០​ម៉ែត្រការ៉េ​ក្នុង​១​ម៉ោង​និង​អាច​បូម​សម្អាត​បាន​៨​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ម៉ាស៊ីន​បូម​ទាំងពីរ​នេះ​កាលពី​ល្ងាច​ថ្ងៃទី​២៩​មិថុនា​ឆ្នាំ​២០២០​ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​យកមក​ធ្វើ​សកម្មភាព​បូម​សម្អាត​នៅលើ​សួនច្បារ​មាត់ទន្លេ​ចាប់​ពីមុខ​ផ្សារ​ចាស់​រហូតដល់​មុខ​វត្ត​ឧណ្ណាឡោម​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ