​ពលរដ្ឋ​ក្រីក្រ​នៅ​ខេត្តបាត់ដំបង​ជាង​៦​ម៉ឺន​នាក់​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​១៩

40
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង​មានប្រសាសន៍​ក្នុង​ព​ធី​ប្រកាស​តែងតាំង​លោក​ញឹក សា​រ៉ែ​ន ជា​អភិបាល​ស្ដីទី​ស្រុក​គាស់ក្រឡ​ជំនួស​លោ​ល​ម៉ៅ សុច​ចាន់​អតីត​អភិបាល​
​ស្រុក​គាស់ក្រឡ​កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​ថា​៖​ប្រជាពលរដ្ឋ​ក្រីក្រ​កម្រិត​មួយ​និង​កម្រិត​ពីរ​នៅក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជាង​៦​ម៉ឺន​គ្រួសារ​ដែល​បាន​រង​ការប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ខ្លាំង​ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩​ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការជួយ​សម្រួល​ដល់​ជីវភាព​ប្រចាំថ្ងៃ ។​

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​បញ្ហា​កូ​វីដ​១៩​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​មួយចំនួន​ក៏​មិន​ខុសពី​រាជធានី​ឬ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​នោះទេ​ដែល​រង​ការប៉ះពាល់​ជីវភាព​ដោយ​អ្នកខ្លះ​បាត់បង់​ការងារ​ធ្វើ​ហើយ​អ្នក​ខ្លះទៀត ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង​ក៏បាន​បាត់បង់​ការងារ​ធ្វើ​ផងដែរ ។​

​លោក​ងួន​រតនៈ​បាន​បន្តថា​ដោយសារ​បញ្ហា​នេះហើយ​ទើប​រាជរដ្ឋាភិបាល​ចាប់ផ្តើម​ឱ្យ​សម​ត្ច​កិច្ច​ជំ​មា​ញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ពល​រដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ពិតប្រាកដ​។​សម្រាប់​ខេត្តបាត់ដំបង​រកឃើញ​អ្នក​រង​ផលប៉ះពាល់​ថ្មី​ចំនួន​ជាង​៥​ម៉ឺន​គ្រួសារ​ដោយ​រាប់ទាំង​ពលរ​ដ្ខ​ក្រីក្រ​ចាស់​ផង​សរុប​ជ​សង​៦​ម៉ឺន​គ្រួសារ​។​ស្ថិតក្នុង​ពលរ​ថ្ឋ​ក្រីក្រ​កម្រិត​មួយ​និង​កម្រិត​ពីរ​ហើយ​ខេត្ត​បាន​ផ្ទេរ​សាច់ប្រាក់​ជូន​ពួកគេ​បាន​ជាង​១.៣០០​លាន​រៀល​ស្មើ​ជាង​៣០​ម៉ឺន​គ្រួសារ​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​អាជ្ញាធរ​ភូមិ​ឃុំ​និង​មន្ត្រី​ជំនាញ​ត្រូវ​ប្រាប់​ដល់​ពលរដ្ឋ​ទាំងនោះ​ថា​ប្រាក់ឧបត្ថម្ភ​នេះ​គឺ​សម្រាប់តែ​រដូវ​កាល​នៃ​វិបត្តិ​កូ​វីដ​១៩​តែប៉ុណ្ណោះ​មិនមែន​ផ្តល់ជូន​អស់​មួយជីវិត​នោះទេ​៕S/

​រូប​ថ​តះ​លោក​អភិបាលខេត្ត​មាន​ប្រសា​ស​ន័​ជាមួយ​ប្រជាពលរដ្ឋ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ