សម្តេច​ក្រឡាហោម​: “​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ឲ្យ​បានការ​លួច​ផលិត​ផលិតផល​ក្លែងក្លាយ​”

1258
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​៤​ខែ មេសា នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​ការងារ​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​។ ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា និង​អង្គការ​អន្តរជាតិ ចូលរួម​ផងដែរ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា ជនល្មើស​មិនទាន់​រាងចាល និង​មិន​ញញើតញញើម​ជាមួយ​សមត្ថកិច្ច ហេតុនេះ ត្រូវ​ទប់ស្កាត់​ឲ្យ​ខាន​តែ​បាន​។ សូម​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចូលរួម​ធ្វើការ​បង្ការ ទប់ស្កាត់ ទាំងអស់គ្នា​។​

​សម្តេច​ក្រឡាហោម បាន​សង្កត់ធ្ងន់ថា “​របាយការណ៍​បង្ហាញថា​ផលិតផល​ក្លែងក្លាយ​ជាង​១០០​តោន បានន័យថា វា​អត់​អន់ថយ​។ នៅមាន​ផលិតផល​ក្លែងក្លាយ​
​រាប់រយ​តោន នៅក្នុង​ដៃ​តុលាការ មិនទាន់​ចប់​នីតិវិធី​។​”

​នៅក្នុង​ពិធី​នោះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទប់ស្កាត់​ឲ្យ​បានការ​លួច​ផលិត ផលិតផល​ក្លែងក្លាយ រួច​នាំ​ចេញទៅ​ក្រៅប្រទេស​។​

​គួរ​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃទី​៣ ខែមីនា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​កំទេចចោល​ផលិតផល​ក្លែងក្លាយ​ខុសច្បាប់​ប្រមាណ​ជាង​៦០​តោន នៃ​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម (​គ​.​ប​.​ផ​.​ក​) បាន​បង្ក្រាប និង​រឹបអូស​ពី​ជនល្មើស​ដែល​ចរាចរ ផលិត ស្តុក​ទុក និង​ចែកចាយ​នាពេល​កន្លងមក​។ ពិធី​នេះ​កំទេចចោល​ផលិត​ក្លែងក្លាយ​ខុសច្បាប់ ធ្វើ​នៅ​បរិវេណ​ជាប់​នៅ​សាលាសង្កាត់​បឹង​ជើងឯក ខណ្ឌ ដង្កោ រាជធានី​ភ្នំពេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម