លោក​រដ្ឋមន្ត្រី​លាតត្រដាង​សក្តានុពល​វិនិយោគ​ទេសចរណ៍​កម្ពុជា​ដល់​សមាជិក​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-US

56
ចែករម្លែក

​ដោយៈ​មូល​ស​ម្ប​ត្ត​/​ភ្នំពេញៈ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានបង្ហាញ​ពី​ឱកាស​វិនិយោគ​ជាច្រើន លើ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ដល់​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) ដែលជា​ស្ថាប័ន​ដ៏​ធំ​មួយ មាន​សមាជិក​នៅ​ពាសពេញ តំបន់​អាស៊ីអាគ្នេយ៍ ក៏ដូចជា​ជុំវិញ​ពិភពលោក ។​ប៉ុន្តែ​កម្ពុជា​ក៏បាន​ស្នើសុំ​កិច្ចសហការ​រួមគ្នា​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​COVID19​ឱ្យខាងតែបាន​ជាមុន​ផងដែរ​។​


​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង​នាឱកាស​ដែល​លោក​រដ្ឋមន្ត្រី​រូបនេះ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​សហរដ្ឋអាមេរិក (US-ABC) តាមរយៈ Video Conference នា​រសៀល​ថ្ងៃទី​២៩ ខែមិថុនា​ឆ្នាំ​២០២០​ម៉ោង​នៅ​កម្ពុជា​។​នេះ​បើ​យោងតាម​គេហទំព័រ​(website)​ក្រសួង​បាន​ផ្សាយ​នី​ថ្ងៃទី​29​ខែមិថុនា​នេះ​។​

គេហទំព័រ​បាន​ផ្សាយ​ទៀតថា​៖​ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​USABC​បាន​លើកសំណើ​ជាច្រើន​ដើម្បី​ស្វែងរក​ការជួយ​កម្ពុជា​ជាពិសេស​ក្នុង​វិស័យ​ធុរកិច្ច​ទេសចរណ៍​នា​កំលុងពេល​កម្ពុជា​ជួប​វិបត្តិ​COVID19​និង​ក្រោយពេល​វិបត្តិ​នេះ​ត្រូវបាន​បញ្ចប់​។​

លោក​Amb.MichaelW.Michala​អនុប្រធាន​ជាន់ខ្ពស់​និង​ជានា​យក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន​-​អាមេរិក បាន​ថ្លែងថា បច្ចុប្បន្ន US-ABC មាន​បណ្តា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក​ជាច្រើន នៅ​ពាសពេញ​តំបន់​អាស៊ីអាគ្នេយ៍ និង​លើ​ពិភពលោក​ជា​សមាជិក ហើយ​តាមរយៈ​កិច្ចប្រជុំ​នេះ US-ABC ស្នើសុំ​បង្កើត​កិច្ចសហប្រតិបត្តិការ ការដោះស្រាយ​បញ្ហា​ធុរកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា និង​ការប្រយុទ្ធប្រឆាំង​ការ​រាតត្បាត​ជំងឺ COVID-19​។​

​លោក​បន្តថា សម្រាប់​កិច្ចប្រជុំ​នាពេលនេះ​មានការ​ចូលរួម ដោយ​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជា​សមាជិក មកពី​ក្រុមហ៊ុន Google, Visa, Agoda, Expedia Group, និង​ក្រុមហ៊ុន Air nb ជាដើម ក្នុង​គោលបំណង​បង្កើត​គំនិត និង​ការអនុវត្ត​ល្អៗ​ក្នុងការ​ប្រយុទ្ធប្រឆាំង​មេរោគ COVID-19 និង​លើក​ផែនការ​បង្កើត​កិច្ចសហប្រតិបត្តិការ ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ ។​បន្ទាប់ពី​វិបត្តិ COVID-19​ត្រូវបាន​បញ្ចប់​និង​ស្នើ​បន្ត​កិច្ចសហការ​ជាមួយ​កម្ពុជា​ក្នុង​វិស័យ​ធុរកិច្ច​ទេសចរណ៍​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​។​
​ឆ្លើយតប​នឹង​សំណើរ​នេះ​លោក​រដ្ឋមន្ត្រី​ថោង​ខុន​បាន​ស្នើឱ្យ​USABC​បន្ត​សហការ​ជាមួយ​ផ្នែក​ជំនាញ​ក្រសួងទេសចរណ៍​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​នា​នា ក្នុង​វិស័យ​ទេសចរណ៍​។​
​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់ US-ABC ជំរុញ​សមាជិក​របស់ខ្លួន​មក​វិនិយោគ​នៅ​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍​។​ជាពិសេស​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍​ដែល​កំពុងមាន​សក្តានុពល និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងខ្លាំង​។​


លោក​គង់​សុភា​រៈ​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​បាន​ប្រាប់អោយដឹង​នៅថ្ងៃនេះ​ថា​រយៈពេល​5​ខែ​ឆ្នាំ​2020​នេះ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុ​ជាមាន​ចំនួន​តែ​1,2​លាន​នាក់​ដាំ​ក្បាល​ចុះ​ជិត​60%​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំទៅ​មិញ​។​ភ្ញៀវ​ចិន​រត់​ក្នុង​លំដាប់​លេខ​1​ក្នុងចំណោម​ទីផ្សារ​ទេសចរ​ធំៗ​10​មក​កម្ពុជា​។​តែ​ចំនួន​ភ្ញៀវ​ចិន​នេះ​ក៏​នៅតែ​ធ្លា​ក់ជាង​ឆ្នាំទៅ​មិញ​ជាច្រើន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ