ទូកនេសាទសមុទ្រពីរគ្រឿងត្រូវលិចមនុស្ស៥នាក់បានសង្គ្រោះរួចផុតជីវិត

54
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ ទូកពីរគ្រឿង(អូសគ្នា)ត្រូវរលកបោកជាប់ល្បាក់ថ្មនៅកោះថាសវេលាម៉ោងជាង៣រសៀលថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២០នេះ មនុស្ស៥នាក់ដែលជាកម្មករនិងតៃកុងទូកនេសាទរងគ្រោះ កំពុងស្វែងរកការអន្តរាគមន៍ ពីអាជ្ញាធរ ផងដែរ ។

ករណីនេះលោកឧកញ៉ាទៀ វិចិត្រប្រធានសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុថ្លែងថា ក្រុមអូប៊រ័ល្បឿនលឿនក្រុមហ៊ុនលោកឧកញ៉ាកំពុងចាត់ចែងចេញទៅគោលដៅនោះហើយ ដើម្បីជួយសង្គ្រោះ។

មនុស្ស៥នាក់ដែលជាប់លើទូក២គ្រឿងដោយសារព្យុះរលកខ្លាំងវាយផ្ទប់ទូកអោយជាប់គឿងនឹងថ្ម នៅជិតកោះថាស ចន្លោះពីក្រុងព្រះសីហនុទៅកោះរ៉ុងកាលពីរសៀលថ្ងៃ២៩មិថុនា២០២០ ត្រូវបានជួយសង្គ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ដោយកម្លាំងអូប៊រ័ល្បឿនលឿនរបស់លោកឧកញ៉ាទៀ វិចិត្រ ក្រោយប្រើពេលសង្គ្រោះជិត២ម៉ោង។

លោកឧកញ៉ាទៀ វិចិត្រមានប្រសាសន៍ថា ដោយសាររលកខ្លាំងពេក ការជួយសង្គ្រោះជួបការលំបាកនិងប្រើពេលយូរ ក្នុងនោះជនរងគ្រោះទាំង៥នាក់ ត្រូវបាននាំមកដល់កន្លែងសុវត្ថិភាពនៅល្ងាចថ្ងៃដដែល ក្នុងនោះលោកឧកញ៉ាទៀ វិចិត្របានឧបត្ថម្ភថវិកាដល់ទូកនេសាទទាំង២គ្រឿងក្នុងមួយទូកចំនួនមួយលានរៀលបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ទូកទាំង២គ្រឿងនេះ(អូសគ្នា)ដោយសារមានមួយគ្រឿងខូច ចៃដន្យពេលមកដល់ឃ្លងសមុទ្រក្បែរកោះថាសចំពេលមានរលកខ្លាំង ទូកទាំង២គ្រឿងក៍ត្រូវរលកសមុទ្រវាយពន្លិចទាំងពីរគឿងជាប់នឹងថ្ម និងថា មនុស្សដែលជាប់លើទូកទាំងអស់ ប្រសិនបើមិនជួយសង្គ្រោះទាន់ពេលទេ អាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។

រំលឹកថា ដោយស្ថានភាពអាកាសធាតុ តំបន់សមុទ្រមានព្យុះរលកធំ ភ្លៀងធ្លាក់ច្រើន កន្លងមកអាជ្ញាធរខេត្តព្រះសីហនុបានជូនដំណឹង ដល់ប្រជានេសាទ ទូកដឹកទំនិញនិងទូកដឹកភ្ញៀវទេសចរណ៍តាមដែនសមុទ្រ ឲ្យមានការប្រុងប្រយត្ន័ខ្ពស់ផងដែរ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ