ខេត្តទាំង៥ភាគឦសានដុតបំផ្លាញ ចោលគ្រឿងញៀនជិត៤៧គីឡូ​ក្រាម និងជាង៤ម៉ឺនគ្រាប់

63
ចែករម្លែក

ដោយ:សុខុម/ស្ទឹងត្រែង ៖ សំណុំរឿងគ្រឿងញៀនចំនួន ៥ខេត្តមានខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរីក្រចេះនិងព្រះវិហារដែលមានទម្ងន់ប្រមាណជិត៤៧គីឡូក្រាមនិងជាង៤ ម៉ឺនគ្រាប់ត្រូវបានរៀបចំដុតបំផ្លាញចោលនៅខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ២០២០។

ពិធីដុតបំផ្លាញចោលគ្រឿងញៀនថ្ងៃប្រារព្ធទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី៣០ ខែមិថុនាឆ្នាំ ២០២០ ដោយមានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍មាស វិរិទ្ធអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។លោកម៉ុមសារឿនអភិបាលខេត្តស្ទឹងត្រែង។លោកឈាងឡាក់ប្រធានក្រុមប្រឹក្សាខេត្ត។ព្រះរាជអាជ្ញាចៅក្រមសាលាដំបូងខេត្តជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថទាំងប្រាំខេត្តចូលរួមវិធី ដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនដែលតុលាការបញ្ចប់សំណុំរឿងជំនុំជម្រះក្តី។

ឱកាសនោះលោកនាយឧត្តមសេនីយ៍មាសវិរិទ្ធបានលើកឡើងថាយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី១ ខែមករាដល់ថ្ងៃ ទី៣១ ខែឧសភាឆ្នាំ២០២០វិធានការអនុវត្តច្បាប់បង្ក្រាបបានជាង៤ ពាន់ករណីទូទាំងប្រទេស។ឃាត់ខ្លួនជនសង្ស័យជាង៨ពាន់នាក់។ដកហូតវត្ថុតាងបានជាង២០០គីឡូក្រាម។

លោកនាយឧត្តមសេនីយ៍ជំរុញឲ្យសមត្ថកិច្ចបង្កើនកម្មភាពសុើបអង្គេតបន្តការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនជួយដូរគ្រឿងញៀនបន្ថែមទៀត។ការចុះបង្ក្រាបក្រុមឧក្រិដ្ឋ​ជនជួញដូរគ្រឿងញៀនដែលបង្ក្រាបបាននៅឆ្នាំ២០២០នេះសង្កេតឃើញថាកត់សម្គាល់ច្រើនតែជាជនជាតិចិនកោះតៃវ៉ាន់មានទីតាំងផលិតកែច្នៃគ្រឿងញៀន។ជនជាតិសាំងហ្គាពួរជនជាតិភូមា។

ក្រៅពីនេះក្រុមឧក្រិដ្ឋជនដែលជាប់ពន្ធនាគារហើយនៅតែធ្វើសកម្មភាពបញ្ជាចេញពីក្នុងពន្ធនាគារឲ្យប្រព្រឹត្តការជួញដូរនៅខាងក្រៅបានទៀត។

លោកជេតខេមរាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងបានបញ្ជាក់ថាបន្ទាប់ពីបានបើកកញ្ចប់និងត្រួតពិនិត្យវត្ថុតាងគ្រឿងញៀនរួចរាល់គណៈកម្មការតាមសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តនីមួយៗឃើញថាមានភាពត្រឹមត្រូវហើយគណៈកម្មការបានយកថ្នាំញៀនទាំងអស់នេះសរុបមាន:ប្រភេទមេតំហ្វេតាមីនម្សៅក្រាម(ហៅICEឬទឹកកក)ទម្ងន់សរុប៤៦៨២០,៤ ក្រាម។ប្រភេទមេតំហ្វេតាមីនគ្រាប់ w y ចំនួន៤៧០៧៧ ,៥គ្រាប់។គ្រាប់ម្សៅពណ៌សទម្ងន់សរុប៨៤៨,៤ ក្រាម៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ