កសិករនិងមន្ត្រីថា ស្រូវពង្រោះនៅ ភាគខាងលិចឃុំសឿរចាប់ផ្តើមស្វិត រញមដោយគ្រោះរាំងស្ងួត

43
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ កសិករនិងមន្ត្រីថា ស្រូវពង្រោះនៅភាគខាងលិច ឃុំសឿរ​ចាប់ផ្តើមស្វិតរញមដោយគ្រោះរាំងស្ងួត។

លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរីបានរួមដំណើរជាមួយលោកចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធនទឹកនិងឧតុនិយម បានទៅពិនិត្យស្ថានភាពផលប៉ះពាល់នៃដំណាំស្រូវពង្រោះរដូវវស្សាដោយគ្រោះរាំងស្ងួតនារដូវវស្សានា ប៉ែកខាងលិចនៃឃុំសឿ ស្រុកមង្គលបូរី។

លោកបានបន្តថា គ្រោះរាំងស្ងួតនេះបានអូសបន្លាយ ធ្ទើឲ្យស្រូវ ប្រជាកសិករ ក្រៀមស្វិត ។

ប្រជាកសិករបានអោយដឹងថា៖ មេឃបានត្រឹមតែពពកមីរខ្មៅ តែមិនភ្លៀងសោះ ឡើយពីមួយថ្ងៃទៅមួយថ្ងៃ។

ប៉ុន្តែលោកយឹម យឿន អភិបាលរងស្រុកព្រះនេត្រព្រះ រួមជាមួយលោក ចៅ វិត ប្រធាន កសរិយាល័យកសិកម្ម រុក្ខាប្រមាញ់និងនេសាទស្រុក បានអោយដឹងថ្ងៃទី៣០ ខែមិថុនាថា ស្ថានភាពដំណាំស្រូវនៅកន្លែងមួយចំនួនមិនទាន់ទទួលទឹកភ្លៀងថ្មីនៅឡើយ ដែលនាំអោយព្រួយបារម្ភ៕/B

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ