រថយន្តដឹកចំណីជ្រូកលើសទម្ងន់បែកកង់ក្រឡាប់នៅក្រុងច្បាមន

87
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ រថយន្តដឹកចំណីជ្រូកលើសទម្ងន់បែកកង់បណ្តាលឲ្យក្រឡាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៤៦និង៤៧ត្រង់ចំណុចភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១​និង​១០នាទី​ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។

មន្ត្រីនគរបាលក្រុងច្បារមនបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក់ទីតាន់ពណ៍ខៀវពាក់ផ្លាកលេខកណ្តាល2A0743។

អ្នកបើកបរមានឈ្មោះ ស្រួយ វណ្ណះ ភេទប្រុសអាយុ៤០ឆ្នាំរស់នៅភូមិកំពុងពោធិ ឃុំកំពុងភ្នំ ស្រុកលើកដែក ខេត្តកណ្តាលបើកពីកើតទៅលិចលុះមកដល់ចំណុចខាងលើបានផ្ទុះកងបណ្តាលឲ្យក្រឡាប់តែម្តងទៅ។

ប្រភពបានបន្តថា រថយន្តដឹកចំណីជ្រូកដែលបែកកងក្រឡាប់មិនបានបង្កឲ្យមនុស្សរងរបួសនោះទេ។ ក្រោយកើតហេតុអ្នកបើកបរថយន្តខាងលើបានហៅរថយន្តមួយគ្រឿងផ្សេងទៀតមកជួយដឹកចំណីជ្រូក។ ចំណែករថយន្តត្រូវបានរថយន្តស្ទូចយកទៅជួសជុល៕/b

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ