ទឹម រដ្ឋា មានភាពលេចធ្លោខ្លាំង ជាមួយឈុតកេងកង

172
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ស្ថិតក្នុងសម្លៀកបំពាក់ដែលកែឆ្នៃចេញ ជាឈុតកេងកង ដែលតំណាងអោយស្នេហាស្មោះស្ម័គ្រ តារាសម្តែង ទឹម រដ្ឋា និងបុរសប្លែកមុខម្នាក់ ត្រូវបានគេឃើញឈរថតឈុត Pre-wedding នៅក្នុងទឹកដីអង្គរ ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

ឃើញថត Pre-wedding ដែលមិនមែនជាគូស្នេហ៍ជាជនជាតិបរទេស របស់ តារា បង្ហាញ ម៉ូតទឹម រដ្ឋា ដែលធ្លាប់តែបណ្តើរគ្នាយ៉ាងត្រសងគ្រប់កម្មវិធីនោះដូចពីមុន បាន ធ្វើអោយអ្នកបានឃើញសកម្មភាពថតនោះ មានការងឿងឆ្ងល់ថា ហេតុអ្វី ថ្ងៃថតឈុត Pre-wedding ជាមួយបុរសផ្សេងទៅវិញ។

សំនួរនេះ ត្រូវបាន តារាបង្ហាញម៉ូតមានរាងស្តង់ដាអន្តរជាតិ រូបនេះ ឆ្លើយទាំងញញឹម ថា ថតPre-wedding ពិតមែន ប៉ុន្តែមិនមែនថតទុកថ្ងៃពិសេសរបស់នាង មែនទែនទេ ព្រោះឈុត កេងកង ដែលនាងបានស្លៀកថតបង្ហាញ នេះ គឺជាការឆ្នៃម៉ូតឡើង ដោយ សំអាងការ ប្រសិទ្ធសិរី យកលំនាំតាមសត្វកេងកង ដែលជា ប្រភេទសត្វកម្រក្នុង ប្រទេសកម្ពុជា ជាសត្វគំរូមេបាស្មោះស្ម័គ្រនឹងគ្នា។

គួររំលឹកថា កាលពីពេលកន្លងទៅ ទឹម រដ្ឋា ធ្លាប់ប្រាប់ឲ្យអ្នកសារពត៌មាន ក្នុងស្រុកដឹង ថា នាងជាមួយគូស្នេហ៍បរទេសរបស់នាងស្រលាញ់គ្នាណាស់ ហើយគូស្នេហ៍នាងជា មនុស្សចិត្តទូលាយ ស្រលាញ់ យកចិត្តទុកដាក់ជាមួយនាង តែ ទឹម រដ្ឋា ក៏ធ្លាប់ទម្លាយ ឲ្យដឹងថា នាងជាមួយគូស្នេហ៍នៅមិនទាន់មានគម្រោងរៀបការនៅឡើយទេ ពោលគឺ ចង់នៅមើលចិត្តគ្នាឲ្យយូរជាងនេះបន្តិច ជៀសវាងកុំឲ្យរៀបការខុស ហើយស្តាយ ក្រោយនៅពេលក្រោយ

កញ្ញា ទឹម រដ្ឋា ជាតារាសម្តែង និងជាតារាម៉ូដែលម្នាក់ដ៏មាន ប្រជាប្រិយភាពតាំងពី យូរមកហើយ។ នាងមានសមត្ថភាពទាំងការសម្តែង និងការដើរម៉ូដ ដូច្នេះទោះប៉ុន្មាន ឆ្នាំកន្លងទៅហើយក្តី ក៏នាងនៅតែមានហាងឆេងសិល្បៈខ្ពស់ត្រដែតដដែរ តួយ៉ាងដូច ជា ការសម្តែង ការដើរម៉ូត និងការថតផ្សព្វផ្សាយពាណិជ្ជកម្ម រួមទាំងការថត សម្អាងការជាដើម៕

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ